We TV Cambodia

កំពង់ផែក្រុងព្រះសីហនុទទួលបានកំណើនជាង ២០ %ក្នុងខែមករា និងកុម្ភៈលើទំនិញឆ្លងកាត់ ទោះបីមានកូវីដ១៩ ក៏ដោយ

កំពង់ផែក្រុងព្រះសីហនុទទួលបានកំណើនជាង ២០ %ក្នុងខែមករា និងកុម្ភៈលើទំនិញឆ្លងកាត់ ទោះបីមានកូវីដ១៩ ក៏ដោយ

ដោយ៖ពេជ្រ

ព្រះសីហនុ៖ កំពង់ផែស្វ័យយ័តនៃខេត្តព្រះសីហនុ ទទួលបានកំណើនជាង២០%ក្នុងខែមករា និងកុម្ភៈ លើទំនិញឆ្លងកាត់ ទោះបីកំពុងរងគ្រោះដោយសារតែជំងឺកូវីដ១៩ក៏ដោយ។ នេះបើតាមអគ្គនាយករងអាជីវកម្មនៃកំពង់ស្វយ័តក្រុងព្រះសីហនុ លោក ថៃ ឫទ្ធី នាថ្ងៃ ២០ កក្កដា ឆ្នាំំ២០២០។

 

អគ្គនាយករងអាជីវកម្មនៃកំពង់ស្វ័យយ័តក្រុងព្រះសីហនុ  លោក ថៃ ឫទ្ធី បានឱ្យដឹងថា នៅក្នុងអំឡុងខែមករា និង ខែកុម្ភៈ កំពង់ផែនៅដំណើរការល្អមែនទែន ដោយទទួលបានកំណើនជាង ២០ ភាគរយ លើទំនិញឆ្លងកាត់។

លោកមានប្រសាសន៍ថា អាជីវកម្មនៅកំពង់ផែ គឺទទួលបានដំណើរការល្អ ។ ប៉ុន្តែក្រោយមក គឺចាប់ពីខែមីនា ទៅដល់ខែមេសា មក សកម្មភាពនាំចូល មានការធ្លាក់ចុះច្រើន ដោយសារតែវត្ថុធាតុដើមពីស្រុកចិន គឺមានការថមថយ ប៉ុន្តែការនាំចេញគឺ មិនទាន់់ប៉ះទេ ដោយសារតែគោលដៅនៃការនាំចេញរបស់យើង គឺសហគមន៍អឺរ៉ុប និង សហរដ្ឋអាមេរិក។

លោកបានបញ្ជាក់ដែរថា ការនាំចូលរបស់កម្ពុជាប៉ះពាល់នៅខែមីនា និងខែមេសា តែនៅពេលដែលចិនចាប់ផ្តើមធូរស្រាលវិញ នៅខែមេសា និង ខែឧសភា ក៏ស្រាប់តែ សហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិកប៉ះពាល់វិញម្តង ដូច្នេះសកម្មភាពនាំចូលរបស់កម្ពុជាមាននិរន្តរភាពឡើងវិញ តែក៏ប្រឈមមុខនឹងការធ្លាក់ចុះការនាំចេញ ដូច្នេះជារួមនៅក្នុងរយៈពេល៥ ខែ មកនេះសម្រាប់សកម្មភាពកំពង់ផែ គឺនៅតែទទួលបាននិរន្តរភាព ។

លោក ថៃ ឫទ្ធី បន្តទៀតថា បរិមាណនៃទំនិញដែលបានឆ្លងកាត់កំពង់ផែ បើគិតគិតជាតោន គឺទទួលកំណើន ៣,៤១ ភាគរយ នៅក្នុងរយៈពេល៥ ខែ ដើមឆ្នាំនេះ ។ដោយឡែកកុងតឺណ័រវិញទទួល បានកំណើន ៤,៨២ TEU ប៉ុន្តែសម្រាប់នាវា ដែលចេញចូល គឺនាវាមានការធ្លាក់ចុះ ២,៧១ ភាគរយ ។ ដោយឡែកនាវាដឹកកុងតឺណ័រ ទទួលបានកំណើន ៤,៧១ ភាគរយ ចំណែកនាវាទេសចរណ៍ ធ្លាក់រហូតដល់ទៅ ៤៣.៧៥ ភាគរយ និង នាវាដឹកប្រេងក៏ធ្លាក់ចុះ ៦,២៣ ភាគរយដែរ ។

សូមជម្រាបជូនថា សកម្មភាពអាជីវកម្មរបស់កម្ពុជានៅតែរក្សាបាននិរន្តរភាព ដោយសារតែសេវាកម្មសំខាន់របស់កម្ពុជាគឺកុងតឺណ័រមានទំហំជាង ៩០ ភាគរយ ហើយសេវាកម្ម ផ្សេងគឺបន្ទាប់បន្សំ ។ នៅក្នុងអំឡុងពេលនេះកម្ពុជាកំពុងតែបន្តនិរន្តភាព ដោយប្រាក់ខែបុគ្គលិក និងកម្មការជាង១.០០០នាក់ គឺ នៅតែរក្សាបានដដែល ដោយមានការប្តេជ្ញាចិត្តនឹងបន្តកិច្ចខិតខំ បន្ថែមទៀតនា ឆ្នាំ ២០២០នេះ ៕

ប្រភព៖ AKP

 

Related Articles