We TV Cambodia

កំណើនអ្នកឆ្លងកូវីដ១៩ កំពុងបង្អាក់ក្ដីសង្ឃឹមក្រុមហ៊ុនទេសចរណ៍ក្នុងថ្ងៃសម្រាកខាងមុខ

កំណើនអ្នកឆ្លងកូវីដ១៩ កំពុងបង្អាក់ក្ដីសង្ឃឹមក្រុមហ៊ុនទេសចរណ៍ក្នុងថ្ងៃសម្រាកខាងមុខ
រូបតំណាង (ប្រភព៖ Google)

កំណើនអ្នកឆ្លងកូវីដ១៩ ថ្មីជាបន្តបន្ទាប់នៅកម្ពុជា កំពុងបង្អាក់ក្ដីសង្ឃឹមរបស់ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ជាច្រើនក្នុងថ្ងៃសម្រាករយៈពេល ៥ថ្ងៃខាងមុខនេះ ដែលរំពឹងថានឹងទទួលបានសន្ទុះសារជាថ្មីឡើងវិញ។

កាលពីដើមខែសីហា ពោលគឺបន្ទាប់ពីមានការប្រកាសរបស់រដ្ឋាភិបាលឲ្យមានការឈប់សម្រាកយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី២១ ខែសីហា ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ជាច្រើនបានសម្រុករៀបចំកញ្ចប់ទេសចរណ៍ក្នុងស្រុកយ៉ាងច្រើន។

ភ្ញៀវទេសចរណ៍ក្នុងស្រុកទៅកំសាន្តតំបន់ផ្សេងៗ (ប្រភព៖ ក្រសួងទេសចរណ៍)

ការសម្រុករៀបចំកញ្ចប់ទេសចរណ៍នេះ ដោយសារតែក្រុមហ៊ុនទេសចរណ៍ស្ទើរតែទាំងអស់បានខកខានទទួលបានប្រាក់ចំណូលច្រើនខែមកហើយ ដោយសារវិបត្តិកូវីដ១៩​ ហើយថ្ងៃឈប់សម្រាកខាងមុខប្រៀបបានជាការផ្ដល់ដង្ហើមសារជាថ្មីដល់ពួកគេ ដើម្បីអាចបន្តដង្ហើមអាជីវកម្មទៅមុខទៀតបាន និងមិនអាចមើលរំលងបានឡើយ។

ភ្ញៀវទេសចរណ៍ក្នុងស្រុកទៅកំសាន្តតំបន់ផ្សេងៗ (ប្រភព៖ ក្រសួងទេសចរណ៍)

ទោះជាយ៉ាងណា ប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងកូវីដ១៩ ថ្មីគឺមានការកើនឡើងច្រើន ហើយការកើនឡើងនេះក៏កៀកនឹងថ្ងៃសម្រាកផងដែរ ដែលវាកំពុងក្លាយជាក្ដីបារម្ភសម្រាប់ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ជាច្រើន ពួកគេអាចនឹងបាត់បង់​​​ឱកាសនេះក្នុងការចាប់យកភ្ញៀវទេសចរណ៍ក្នុងស្រុក។ មួយវិញទៀត ទោះបីមានភ្ញៀវមួយចំនួនបានកក់ទុកដំណើរកំសាន្តមុនដោយ ក៏ពួកគេអាចនឹងបញ្ចប់វិញផងដែរ ដោយសារតែមានការព្រួយបារម្ភទៅលើសុវត្ថភាពរបស់ពយកគេក្នុងពេលដែលអ្នកឆ្លងចេះតែបន្តកើនឡើងបែបនេះ។

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៃថ្ងៃនេះ ស្ដីពីការរកឃើញករណីឆ្លងថ្មី (ប្រភព៖ ក្រសួងសុខាភិបាល)

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១០, ១១ និង១២ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ២១នាក់ឯណោះ ដែលអ្នកឆ្លងសរុបមកដល់ពេលនេះបានកើនដល់ ២៧២នាក់។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *