We TV Cambodia

កំណត់ត្រាការធ្វើពាណិជ្ជកម្មសរុប ២០១៩ រវាង កម្ពុជា – ជប៉ុន មានទំហំទឹកប្រាក់ ២.២៩២ ពាន់លានដុល្លារ

កំណត់ត្រាការធ្វើពាណិជ្ជកម្មសរុប ២០១៩ រវាង កម្ពុជា – ជប៉ុន មានទំហំទឹកប្រាក់ ២.២៩២ ពាន់លានដុល្លារ

របាយការណ៍បូកសរុប ទិន្នន័យ ពីទំហំទឹកប្រាក់នៃ ការធ្វើពាណិជ្ជកម្មរវាង កម្ពុជា និង ជប៉ុននាឆ្នាំ២០១៩ បង្ហាញថា មានចំនួនសរុបមានដល់ទៅ ២.២៩២ពាន់លានដុល្លារស្មើនឹង ១៣%។

ការនាំចេញទំនិញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសជប៉ុន មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលទិន្នន័យគឺមានទំហំទឹកប្រាក់ ១.៧៣០ ពាន់លានដុល្លារ ត្រូវនឹង ៧.៧% ខណៈដែលកម្ពុជា ក៏បាននាំចូលទំនិញពី ជប៉ុនវិញ មានចំនួន ៣៣.៤% អត្រាមានការកើនឡើងដល់ទៅ ៥៦២លានដុល្លារ។

របាយការណ៍ពីធនាគារ ជាតិកម្ពុជា បានបូកសរុប ចំនួននៃការ​នាំចេញទំនិញ របស់កម្ពុជា​ទៅកាន់ ប្រទេសក្រៅ សរុបទាំងអស់ មានចំនួន ១៤.៥៣ ពាន់លានដុល្លារ ត្រូវនឹង១២.៧% ជាកំនើនប្រចាំឆ្នាំ នេះជាការបង្ហាញពីសក្ដានុពល នៃការនាំចេញទំនិញរបស់កម្ពុជា។

ជប៉ុនបានក្លាយខ្លួនជាប្រទេសដែលឈលើលំដាប់ថ្នាក់លេខពីរ នៃទីផ្សារនាំចេញផលិតផលរបស់កម្ពុជា​ ខណៈដែលអាមេរិកគឺជា ប្រទេសលំដាប់លេខ១។ ចំណែកកម្ពុជាក៏ជាប្រទេសឈលើលំដាប់លេខរៀងទី៤ ដែលប្រទេសជប៉ុនបានគូសបង្ហាញថា បានចំចេញទំនិញពីជប៉ុន។

បច្ចុប្បន្នមានក្រុមហ៊ុន ប្រមាណជា​១៣៧ក្រុមហ៊ុន ដែលបានវិនិយោគ នៅប្រទេសកម្ពុជា បើគិតសរុបជាទឹកប្រាក់មានចំនួនដល់ទៅ ២,៥០០ លានដុល្លារ។ ផ្នែកក្រុមហ៊ុន ទាំងនោះមានដូចជា ផ្ដោតសំខាន់លើ ការវិនិយោគលើ វិស័យ អេឡិចត្រូនិច ឧស្សាហកម្ម យានយន្ដ ផ្នែកចំណីអាហារ សណ្ឋាគារ មន្ទីពេទ្យ និង ម៉លជាដើម។

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *