ដោយ៖ពេជ្រ
ភ្នំពេញ៖ បើតាមប្រភពពី អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថានៅត្រីមាសទី១ នៃឆ្នាំ២០២០នេះ កម្ពុជាបាននាំកៅស៊ូចេញ បានប្រមាណ ៥៣,០៥៧តោន ។
អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្ថែមថា នៅត្រីមាសទី១ ឆ្នាំ២០២០នេះ តម្លៃជ័រកៅស៊ូជាមធ្យម មានតម្លៃ១៤២០ដុល្លារក្នុង១តោន បើគិតជាទឹកប្រាក់សរុបនៃការនាំចេញក្នុងបីខែដំបូងនៃឆ្នាំនេះ គឹមានចំនួន៧៥,៣៤០,៩៤០លានដុល្លារអាមេរិក។
សូមបញ្ជាក់ដែរថា ក្នុងឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារអាមេរិក ដែលបាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕
