We TV Cambodia

កោះរ៉ុងនឹងរីកមុខមាត់កាន់តែខ្លាំង ក្រោយរដ្ឋាភិបាលសម្រេចជួលទៅឲ្យក្រុមហ៊ុនឯកជនជាអ្នកអភិវឌ្ឍន៍

កោះរ៉ុងនឹងរីកមុខមាត់កាន់តែខ្លាំង ក្រោយរដ្ឋាភិបាលសម្រេចជួលទៅឲ្យក្រុមហ៊ុនឯកជនជាអ្នកអភិវឌ្ឍន៍
កោះរ៉ុង (ប្រភព៖ Google)

យោងតាមប្រសាសន៍របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក្នុង​ស​ន្និ​ស​ទី​សារព័ត៌មាន​ស្តីពី «វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ» កាលពីថ្ងៃទី០៩ ម្សិលមិញ បានឲ្យដឹងថា រដ្ឋាភិបាលបានសម្រេចជួលកោះរ៉ុងទៅឲ្យក្រុមហ៊ុនឯកជនជាអ្នកអភិវឌ្ឍន៍ ហើយបច្ចុប្បន្ន​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​សាងសង់​ជា​ប្រភេទ​នៃ​សណ្ឋាគារ​ផងដែរ។

ឯកឧត្តម គួច ចំរើន (ប្រភព៖ Google)

ឯកឧត្តម បានបន្ថែមថា កោះនេះគ្មានទឹកសាបសម្រាប់ប្រើប្រាស់ទេ មានតែទឹកប្រៃប៉ុណ្ណោះ ហើយផ្លូវថ្នល់ អគ្គិសនី និងហេដ្ឋារចនាសម្ព័នមួយចំនួនទៀតមិនទាន់មានគ្រប់គ្រាន់ និងមានភាពល្អប្រសើរនៅឡើយនោះទេ។ មួយវិញទៀត ចំពោះបញ្ហាទឹកសាប និងអគ្គិសនី យើងមិនអាច​ត​បណ្តាញ​ទុយោ​ទឹក ឬ​បណ្តាញ​អគ្គិសនី​ដោយ​អូស​កាត់​សមុទ្របាន​នោះទេ ព្រោះ​មានការ​ចំណាយ​ច្រើន ដូច្នេះយើង​ត្រូវតែមាន​ការវិនិយោគ​នៅ​ទីនោះផ្តាល់​តែម្តង។

កោះរ៉ុង (ប្រភព៖ Google)

ឯកឧត្តម ក៏បានបញ្ជាក់ទៀតថា រាជ​រដ្ឋា​ភិ​បានឱ្យ​មានការ​វិនិយោគ​អគ្គិសនី តែ​យើង​មិនទាន់​បានបញ្ចប់​ការសិក្សា ពី​ផលប៉ះពាល់​ចប់​ចុង​ចប់​ដើម​នោះទេ  តែ​សម្រាប់​ទឹកស្អាត​វិញ គឺ​ប្រើប្រាស់​មិនទាន់មាន​ស្តង់ដារ ពោលគឺ​មិនទាន់មាន​ឡា​បូ​ពិនិត្យ។

រីសតលើទឹកដីកោះរ៉ុង (ប្រភព៖ Google)

សូមបញ្ជាក់ផងដែរថា កោះរ៉ុងមានផ្តៃក្រឡាជាង ១ម៉ឺនហិចតា និងមានប្រជាជនប្រមាណ ៤ពាន់នាក់រស់នៅទីនោះ ហើយបច្ចុប្បន្ន កោះនេះក៏មានរីសត និងកន្លែងសម្រាកលំហែរកាយមួយចំនួនសម្រាប់បម្រើដល់ភ្ញៀវទេសចរណ៍ផងដែរ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles