We TV Cambodia

កោះកុង៖ ព្រលានយន្ដហោះ«តារាសាគរ» នឹងបញ្ចប់នាចុងឆ្នាំ២០២០ ឬអាចដើមឆ្នាំ២០២១

កោះកុង៖ ព្រលានយន្ដហោះ«តារាសាគរ»  នឹងបញ្ចប់នាចុងឆ្នាំ២០២០ ឬអាចដើមឆ្នាំ២០២១

ដោយ៖ពេជ្រ

កោះកុង៖ ព្រលានយន្ដហោះ«តារាសាគរ» នឹងបញ្ចប់នាចុងឆ្នាំ២០២០ ឬអាចដើមឆ្នាំ២០២១។ នេះបើតាមប្រសាសន៍របស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្នុងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកោះកុង។

អភិបាលខេត្តកោះកុង បានឱ្យដឹងថា  ព្រលានយន្តហោះ «តារាសារគរ»  គឺមិនបម្រើឱ្យវិស័យយោធារនោះ ពោលតំបន់នោះបានបង្កើតជាវិស្សមកាលទេចរណ៍ និងពាណិជ្ជកម្ម ផ្នែកដឹកជញ្ជូន ពាណិជ្ជកម្ម និងឧស្សាហកម្ម ហើយសម្រាប់ការកសាង គឺគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ នេះតែម្ដង។

គួរបញ្ជាក់ដែរថា  អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង វិនិយោគដោយក្រុមហ៊ុនចិន Union Development Group ដែលនឹងបញ្ចប់ដំណាក់កាលទី១ នៅខែធ្នូ ឆ្នាំ២០២០ វិនិយោគទឹកប្រាក់១៥០លានដុល្លារ ជាការវិនិយោគសម្រាប់គាំទ្រដល់វិស័យទេសចរណ៍៕

 

 

Related Articles