We TV Cambodia

កែបនឹងលែងមានសំរាមបាំងមុខទៀតហើយ ​ក្រោយពេលអភិបាល ខេត្ដចុះអនុវត្ដដោយផ្ទាល់

កែបនឹងលែងមានសំរាមបាំងមុខទៀតហើយ ​ក្រោយពេលអភិបាល ខេត្ដចុះអនុវត្ដដោយផ្ទាល់

កែបគឺជាខេត្ដដែលមាន សក្ដានុពលខ្លាំងក្នុងវិស័យទេសចរណ៍ ជាមួយនឹងឆ្នេរសមុទ្រ យ៉ាងស្អាត និងមានតំបន់ទីផ្សារចែកចាយ គ្រឿងសមុទ្រស្រស់ៗ គួជាទីពេញចិត្ដ។ រមណីយដ្ឋាន ជាច្រើនកន្លែងតំរៀបជួរបន្ដបន្ទាប់គ្នា តាមមាត់សមុទ្រ អបដោយម្លប់ឈើគ្របជាម្លប់យ៉ាងត្រជាក់ និងមានសេវា អាហារដ៏មានរសជាតិឆ្ងាញ់ធ្វើឲ្យខេត្ដនេះកាន់តែមានភាពទាក់ទាញ។ ទន្ទឹមនឹងភាពល្អប្រសើរស្ទើតែគ្រប់គ្រាន់ហើយ ក៏មានចំនុចខ្លះត្រូវបាន ធ្វើឲ្យភ្ញៀវទៅទស្សនាមួយចំនួន មានការរអ៊ូរទាំ នោះគឺការរក្សាអនាម័យ ពោលគឺបញ្ហាសំរាម ដែលមានស្ទើតែគ្រប់តំបន់សាធារណៈ។

ប៉ុន្ដែយ៉ាងណាក៏ដោយ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ កន្លងទៅ រដ្ឋបាលខេត្តកែប បានរៀប​ចំពិធី​សម្អាតអនាម័យបរិស្ថាន តាមបណ្តោយឆ្នេរសមុទ្រ និងតំបន់​រមណីយដ្ឋានក្នុងខេត្តកែប ដឹក​នាំ​ផ្ទាល់ដោយឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត និងមានការចូលរួមដោយអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាលក្រុងកែប មន្រ្តីរាជការមន្ទីរអង្គ​ភាពជុំវិញ​ខេត្ត និង​យុវជនគ្រប់ប្រភេទបានចូលរួមផងដែរ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា កែបជាខេត្តទេសចរណ៍មួយ ដ៏ល្បីល្បាញ បានទទួលជ័យលាភីជាច្រើនលើឆាតអន្តរជាតិ ក្នុងតំបន់ ដែលធ្វើអោយមហា​ជន​ទូទៅស្គាល់ និងចង់មកសម្រាកកំសាន្តនៅខេត្តកែបយើង។ ឯកឧត្តមបានបន្ថែមទៀតថា ទិន្នន័យបឋមភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តនៅខេត្តកែប មានចំនួនជាង ៤ម៉ឺននាក់ក្នុង១ថ្ងៃ។ សម្រាមជាបញ្ហាមួយដ៏សំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ដើម្បីរក្សាអនាម័យជូនភ្ញៀវទេសចរណ៍អោយមានការពេញចិត្តពេញថ្លើម។

ដោយ៖ Stince

Related Articles