We TV Cambodia

កូវី១៩ នឹងបំផ្លាញទឹកប្រាក់ដល់ទៅ ៤,១០០ ពាន់លានដុល្លារ ទូទាំងពិភពលោក

កូវី១៩ នឹងបំផ្លាញទឹកប្រាក់ដល់ទៅ ៤,១០០ ពាន់លានដុល្លារ ទូទាំងពិភពលោក
រូបភាពឯកសារ

ផ្អែកតាមសេនារយោចំនួនពីររបស់ ធនាគារ អភិវឌ្ឈន៍អាស៊ី (ADB) បង្ហាថា ការរាតត្បាតនៃ មេរោគ កូវីដ១៩ នឹងបណ្ដាលឲ្យសេដ្ឋកិច្ចទូទាំងសកលលោក ខាតបង់ទឹកប្រាក់ចំនួន ២,០០០ ពាន់លានដុល្លារ ប្រសិន មេរោគនេះ នឹងឆាប់បញ្ចប់ទៅវិញ ប៉ុន្ដែប្រសិនជា នៅអូសបន្លាយពេលវេលា នោះការខាតបង់ នឹងឈានទៅដល់ ទំហំទឹកប្រាក់ ៤,១០០ ពាន់លានដុល្លារអាមេរិក។

គ្មាននរណាម្នាក់អាចស្មានដឹងទេថា មេរោគរាតត្បាតមួយនេះនឹងបញ្ចប់ទៅវិញនៅពេលណា ដែលអត្រានៃការខាតបង់ ក៏នឹងអាចឈានទៅដល់ ៤១០០០ពាន់លានដុល្លារ ត្រូវ៥% នៃ GDP ពិភពលោក​ ហើយវាក៏អាស្រ័យទៅលើ ការវិវឌ្ឈ ក្នុងទឹកដីប៉ែកអឺរ៉ុប មានអាមេរិក និង បណ្ដាប្រទេសសេដ្ឋកិច្ចសំខាន់ៗទៀតផងដែរ។

វាក៏ជាចំនុចគួរកត់សំគាល់ ប្រសិនបើមេរោគនេះនឹងឆាប់រលាយទៅវិញ ដែលអាចធ្វើឲ្យពិភពលោក នឹងខាតបង់ទឹកប្រាក់ត្រឹមតែ ២០០០ពាន់លានដុល្លារ តែប៉ុណ្ណោះ ត្រូវ២.៣% នៃ​ GDP ពិភពលោក។ ចំណែកបណ្ដាប្រទេសកំពុងអភិវឌ្ឈ នៅអាស៊ី អាចខាតបង់មានទំហំតិច ហើយចំពោះចិនផ្ទាល់អាចនឹងខាតបង់នៅត្រឹម ២២% ទៅ ៣៦% នៃGDP សរុប។

លោក Yasuyuki Sawada ប្រធានសេដ្ឋវិទូរបស់ ADB បានលើកឡើង ក្នុងរបាយការណ៍ថា “គ្មាននរណាម្នាក់អាចដឹងច្បាស់បានឡើយថា ការរាតត្បាតនេះនឹងទៅជាយ៉ាងណា ហើយវាមិនស្រួល អាចនឹងត្រូវខ្លាំងជាងនូវអ្វីដែលអ្នកកំពុងតែរំពឹងទុក ហេតុដូច្នេះ វិបត្ដិផ្នែកហិរញ្ញវត្ថុ ក៏មិនអាចគេចផុតបានឡើយ។

គូសបញ្ជាក់ផងដែរថា​កាលពី ដើមខែមីនា ថ្ងៃទី៦ ADB ក៏បានធ្វើការប៉ាន់ស្មានថា ការខាតបង់ទឹកប្រាក់ ក្នុងវិស័យសេដ្ឋពិភពលោក អាចនៅត្រឹមតែ ៣៤៧ ពាន់លានដុល្លារ ខណៈដែលមិនទាន់មានការវាយលុកខ្លាំង ដល់បណ្ដាប្រទេសនៅបែកអឺរ៉ុប បន្ដែមកទល់ពេលនេះ ការព្យាករណ៍មានការកើនឡើង ក្រោយពេលដែលបណ្ដាប្រទេសនៅ អឺរ៉ុប ដូចជា អាមេរិក ក៏ទទួលរងផលប៉ះពាល់ និងចំនួនសរុប កើតឡើងដល់ទៅ ជាង១មួយលាននាក់ទូទាំងពិភពលោក ដោយសារមេរោគ មួយនេះ។

ដោយ៖ Stince

Related Articles