ក្នុងរយៈពេល ២ថ្ងៃមកនេះ ស្ថានភាពកូវីដ១៩ នៅកម្ពុជាហាក់មានភាពច្របូកច្របល់ខ្លាំង ដោយសារមានការផ្ទុះការឆ្លងជាលក្ខណៈសហគមន៍ ហើយនៅមិនទាន់រកឃើញប្រភពនៃការឆ្លងពិតប្រាកដឃើញនៅឡើយទេ ដែលនេះតម្រូវឲ្យប្រជាពលរដ្ឋទាំងអស់ត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការការពារ និងទប់ស្កាត់កូវីដ១៩ ទាំងអស់គ្នា។
ទោះបីប្រជាពលរដ្ឋគ្រប់រូបកំពុងរវល់ក្នុងការត្រៀមខ្លួនទប់ស្កាត់កូវី១៩ ក៏ដោយ ប៉ុន្តែត្រូវប្រញាប់ទៅបង់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឲ្យបានរួចរាល់សិន ព្រោះថាថ្ងៃនេះគឺជាថ្ងៃចុងក្រោយហើយក្នុងការបង់ពន្ធសម្រាប់ឆ្នាំ២០២០ នេះ។
មិនតែប៉ុណ្ណោះ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារធ្លាប់បានបញ្ជាក់ថា «ក្នុងឆ្នាំ២០២០នេះ គ្មានការពន្យាពេលបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះអ្វីនោះទេ ពោលអ្នកមានកាតព្វកិច្ចជាប់ពន្ធទាំងអស់ត្រូវមកបង់ពន្ធឲ្យបានត្រឹមថ្ងៃទី៣០ វិច្ឆិកាខាងមុខនេះ»។
ដោយឡែក លោកក៏បានបញ្ជាក់ដែរថា ម្ចាស់យានយន្តទាំងអស់ដែលខកខានបង់ពន្ធតាមកាលកំណត់ ក៏អាចមកបង់ពន្ធក្រោយថ្ងៃទី៣០ វិច្ឆិកានេះបានដែរ ប៉ុន្តែត្រូវទទួលរងការពិន័យតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។
អត្ថបទដោយ៖ Nevin
