We TV Cambodia

កូរ៉េខាងត្បូង រងការរាតត្បាតមេរោគ Covid-19 ឈានដល់ ៥៣២៨ ករណី ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីចិន

កូរ៉េខាងត្បូង រងការរាតត្បាតមេរោគ Covid-19 ឈានដល់ ៥៣២៨ ករណី ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីចិន
រូបភាពឯកសារ

យោងតាមរបាយការណ៍ចេញផ្សាយដោយ ក្រសួងសុខាភិបាលប្រទេសកូរ៉េខាងត្បូង បានបង្ហាញឲ្យដឹងថា​ អត្រានៃការឆ្លងតរាតត្បាតនៃ មេរោគ Covid-19 ពេលនេះ ក្នុងប្រទេសកូរ៉េ​ បានឈានដល់ចំនួន ៥៣២៨ ករណីហើយ ខណៈដែលអ្នកស្លាប់មានចំនួន ៣២នាក់ នឹងអ្នកដែលស្ថិតក្នុងការសង្ស័យ ហើយត្រូវ ឃុំខ្លួនទុកដើម្បីពិនិត្យសុខភាព មានចំនួន ២៨៤០០នាក់។

ករណីដែលត្រូវបានបញ្ចាក់ ថាមានការរាតត្បាតខ្លាំង នៃវីរុស កូរ៉ូណានេះ នៅស្ថិតនៅក្នុងទីក្រុង Daegu ដែលមាន ចំនួនអ្នកឆ្លងដល់ទៅ ៤០៥ ករណី ក្នុងខេត្ដ Gyeongsangbuk មាន៨៩ ករណី។ កូរ៉េបានកត់ត្រាករណី ឆ្លងទី១របស់ខ្លួនកាលពីថ្ងៃទី២០ ខែមករា ប៉ុន្ដែប្រមាណជាមួយខែក្រោយមកទៀត ស្រាប់តែមានការផ្ទុះឡើង ផ្ទួនៗគ្នាយ៉ាងខ្លាំង ខណៈដែលផ្ដើមចេញមុនដំបូងនៃការ ផ្ទុះឡើងខ្លាំងនេះ គឺចេញពីប្រភពតំបន់ ព្រះវិហារ  Xin Tian Dia ក្នុងទីក្រុង Daegu។

កូរ៉េខាងត្បូង បានក្លាយទៅជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីចិន ដែលមានការផ្ទុះខ្លាំងនៃអ្នកឆ្លងមេរោគកូរ៉ូណា។ ដើម្បីបងា្ករការរីករាលដាលនៃ Covid-19 មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបន្តអំពាវនាវដល់ប្រជាជនឲ្យរក្សាចម្ងាយរបស់ពួកគេ ពីអ្នកដទៃ និង ដើម្បីជៀសវាងពីក្រុមមនុស្សដូចជា ការប្រារព្ធពិធីសាសនា ឬការតវ៉ាផ្សេងៗ។

ប្រធានាធិបតីប្រទេសកូរ៉េ លោក Moon Jae-in កាលពីម្សិលមិញបានប្រកាសថាប្រទេសកូរ៉េខាងត្បូងបានចូលខ្លួនក្នុងសមរភូមិសង្គ្រាមប្រឆាំងនឹង Covid-19 ដោយទាមទារឲ្យទីភ្នាក់ងាររដ្ឋាភិបាលទទួលបន្ទុក ចូលរួមទទួលខុសត្រូវ ។ លោកបានបន្ថែមទៀតថា រដ្ឋាភិបាលកូរ៉េ បានគ្រោងថវិកាចំនួន ២៥ ពាន់លានដុល្លារបន្ថែមទៀតដើម្បីទប់ទល់នឹងការរាតត្បាតនេះ។

អត្ថបទដោយ៖ Stince

ប្រភព៖ ក្រៅស្រុក

Related Articles