We TV Cambodia

កូរ៉េខាងត្បូង ប្រញាប់ប្រញាល់ដំឡើងគ្រែក្នុងទូកុងតឺន័រសម្រាប់ផ្ទុកអ្នកជំងឺកូវិដ១៩ នៃរលកទី៣

កូរ៉េខាងត្បូង ប្រញាប់ប្រញាល់ដំឡើងគ្រែក្នុងទូកុងតឺន័រសម្រាប់ផ្ទុកអ្នកជំងឺកូវិដ១៩ នៃរលកទី៣

ការរាតត្បាតកូវិដ១៩ សារជាថ្មីនេះ បានធ្វើឱ្យរដ្ឋាភិបាល និងអាជ្ញាធរមានការព្រួយបារម្ភជាខ្លាំងទៅលើកង្វះខាតគ្រែមន្ទីរពេទ្យ ជាហេតុជំរុញឱ្យទីក្រុងសេអ៊ូលចាប់ផ្តើមដំឡើងគ្រែក្នុងកុងតឺន័រជាលើកដំបូងរបស់ខ្លួន ដើម្បីជួយទប់ទល់ទៅនឹងកង្វះខាតគ្រែមន្ទីរពេទ្យ និងទីកន្លែងសម្រាប់ផ្ទុកអ្នកជំងឺ។ ទន្ទឹមនឹង​នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Park Neung-hoo ក៏បានប្រាប់នៅក្នុងកិច្ចប្រជុំថ្មីៗដូច្នេះថា៖

«យើងកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកមួយ ដែលការខិតខំប្រឹងប្រែងប្រឆាំងនឹង​កូវីដ១៩ ក៏ដូចជាសមត្ថភាពប្រព័ន្ធវេជ្ជសាស្ត្ររបស់យើង នៅមានកម្រិត និងអាចឈានដល់កម្រិតប្រកាសអាសន្ន ប៉ុន្តែពីពេលនេះទៅ យើងនឹងទទួលបានកន្លែងព្យាបាលគ្រប់គ្រាន់ ក៏ដូចជាគ្រែមន្ទីរពេទ្យសម្រាប់ករណីធ្ងន់ធ្ងរ។ ដូច្នេះអ្នកជំងឺនឹងអាចទទួលបានការព្យាបាលទាន់ពេលវេលា ហើយយើងបេ្តជ្ញាថា នឹងខិតប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ​ជាមួយនឹងធនធានដើម្បីប្រយុទ្ធប្រឆាំងនឹងរលកទី ៣ នេះ»។

គួរជម្រាបថា មកទល់ពេលនេះ អ្នកឆ្លងកូវីដ១៩ នៅកូរ៉េខាងត្បូងបានកើនដល់ ៤០,០៩៨ ករណី និងស្លាប់ជាង ៥៦៤ ករណី ហើយក្នុងចំណោមប្រជាជន ១០លាននាក់ មានតែគ្រែមន្ទីរពេទ្យប្រមាណ ៣% ប៉ុណ្ណោះដែលអាចប្រើបានក្នុងករណីធ្ងន់ធ្ងរ ចំណែក ១៧ ភាគរយទៀតសម្រាប់អ្នកជំងឺទូទៅ។

អត្ថបទដោយ៖ ពិសី

Related Articles