កូរ៉េ៖ រដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីថ្ងៃម្សិលមិញ បានចេញសេចក្ដីប្រកាសអំពី ការចាត់វិធានការ គ្រប់គ្រងទីផ្សារនាំចេញម៉ាស មិនថា ក្នុងស្រុក ឬក្រៅស្រុក ខណៈដែលតម្រូវការ ក្នុងស្រុក កំពុងតែមានភាពខ្វះខាត នៃការផ្គត់ផ្គង់ ក្រោយពេលមានការរីករាលដាលខ្លាំងពី មេរោគ Covid-19។
កូរ៉េខាងត្បូងបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខពីរ លើពិភពលោក ដែលមានអ្នកឆ្លងមេរោគ កូវីដ១៩ បន្ទាប់ពីចិន ដែលអត្រាអ្នកផ្ទុកមានទៅដល់ ជិត៦ពាន់នាក់ ត្រឹមតែរយៈជាង១ខែ ចាប់តាំងពីចុងខែ កុម្ភៈមកទល់ពេលនេះ។
រដ្ឋាភិបាលកូរ៉េ បានធ្វើការសិក្សាត្រួតពិនិត្យ និងជម្រុញឲ្យបណ្ដាក្រុមហ៊ុន ផលិតម៉ាស បង្កើត បរិមាណ ផលិតពី ចំនួន ១០លាន ទៅ១៤លានម៉ាស ក្នុងមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាល និងបង្កើត ប្រព័ន្ធគ្រប់គ្រង ទីផ្សារចែកចាយ ដោយតម្រូវតាមការកំណត់ បរិមាណម៉ាស ដែលអ្នកទិញ អាចទិញប្រើ ត្រឹមតែមួយសប្ដាហ៍។ ការកំណត់នោះ មានន័យថា ប្រជាជនម្នាក់អាចទិញម៉ាសបានតែ ២តែប៉ុណ្ណោះក្នុង១សប្ដាហ៍ ហើយស្ថិតក្នុងការកំណត់ពេលវេលា តាមខែឆ្នាំកំណើត មានន័យថា អ្នកមានថ្ងៃកំណើតសេស ត្រូវទិញចំថ្ងៃសេស។ រដ្ឋាភិបាលនឹងបង្កើត ប្រព័ន្ធគ្រប់គ្រងដោយបច្ចេកវិទ្យា កំណត់ ទៅលើការទិញរបស់អតិថិជន មិនឲ្យលើសចំនួនដែលបានកំណត់។
បន្ថែមពីលើនេះទៅទៀត រដ្ឋាភិបាលនឹង តម្រូវឲ្យមានការកំណត់ឲ្យបានត្រឹមត្រូវ ពីខាងក្រុមហ៊ុន ផលិតម៉ាស ទាំងដែលការនាំចេញ ទៅកាន់ទីផ្សារ ត្រូវច្បាស់លាស់ទិន្ន័យ សម្រាប់ការលក់ចេញ។ មានន័យថា ក្រុមហ៊ុន ត្រូវមានរបាយការណ៍លក់ ជារៀងរាល់ថ្ងៃ បញ្ជូនមកកាន់រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយបើមានករណី ដែល មានការកម្ម៉ង់ទិញចាប់ពី១០០០០ម៉ាស នៅក្រុមហ៊ុន ត្រូវតែធ្វើការរាយការណ៍មកកាន់រដ្ឋាភិបាល ដើម្បីសម្រេច។
បច្ចុប្បន្ន ការផ្គត់ផ្គត់ម៉ាសក្នុងប្រទេសកូរ៉េខាងត្បូងមានការខ្វះខាត ដែលមានអ្នកខ្លះបាន អ្នកខ្លះបានតិច អ្នកខ្លះបានច្រើន និងអ្នកខ្លះមិនបាន ហេតុនេះហើយ ដើម្បីតម្រូវឲ្យការទទួលបាននេះ មានភាពស្មើគ្នា រដ្ឋាភិបាលនឹងចាត់វិធានការ លើគម្រោងមួយនេះ។
អត្ថបទដោយ៖ Stince
