We TV Cambodia

កូរ៉េខាងត្បូង៖ រកឃើញ ៦០ ករណីទៀត នៃអ្នកឆ្លងជំងឺកូរ៉ូណសរុប៨៩៣ករណី

កូរ៉េខាងត្បូង៖ រកឃើញ ៦០ ករណីទៀត នៃអ្នកឆ្លងជំងឺកូរ៉ូណសរុប៨៩៣ករណី

ដោយ៖ពេជ្រ

រូបភាពប្រភព AFP

គិតមកត្រឹមថ្ងៃ អង្គារ​ ទី ២៥ ខែ កុម្ភៈ នេះ កូរ៉េខាងត្បូងបានរកឃើញ អ្នកឆ្លង COVID-19 ចំនួន ៦០ ករណី។ ចំនួននៃការកើនឡើងនេះគឺបានកើនឡើងដល់ ៨៩៣ ករណី ខណៈពេលនេះមានអ្នកស្លាប់រហូតទៅដល់ ៨ នាក់ហើយដោយសារវីរុសថ្មីដែលលេចចេញពីប្រទេសចិន។

នៅក្នុងសេចក្តីថ្លែងការណ៍មជ្ឈមណ្ឌលការពារនិងជំងឺឆ្លងកូរ៉េ (KCDC) បាននិយាយថាស្ទើរតែគ្រប់បណ្តាខេត្តនិងក្រុងសំខាន់ៗបានរាយការណ៍ពីការឆ្លងមួយចំនួន ហើយទីក្រុងសេអ៊ូលបានរាយការណ៍ពីករណីពីរផ្សេងទៀតផងដែរ។

ការឆ្លងរោគពីក្រុម និកាយសាសនានៅភាគអាគ្នេយ៍នៃទីក្រុង Daegu និងមន្ទីរពេទ្យមួយនៅស្រុក Cheongdo បានរាល់ដាលយ៉ាងខ្លាំងជាងពាក់កណ្តាលនៃករណីសរុបនៅក្នុងប្រទេស។ក្នុងចំណោម ៦០ ករណីថ្មីនេះមាន ៤៩ ករណីគឺស្ថិតនៅក្នុងទីក្រុង Daegu ចម្ងាយ ៣០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល និងខេត្ត Gyeongsang ។ ករណីថ្មីចំនួន ១៦ ត្រូវបានបញ្ជាក់នៅក្នុងទីក្រុង Daegu ហើយករណីថ្មីចំនួន ៣៣ ត្រូវបានរាយការណ៍ថាកើតឡើងនៅក្នុងខេត្ត Gyeongsang ។

ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលការពារនិងជំងឺឆ្លងកូរ៉េ (KCDC) បាននិយាយថាទីក្រុងប៊ូសានគឺជាទីក្រុងធំទី ២ របស់ប្រទេសកូរ៉េខាងត្បូងដែលមានករណីថ្មីចំនួន ៣កើតឡើង  ហើយខេត្ត Gyeonggi បានរាយការណ៍ថាមានករណីថ្មីចំនួន ៥ ទៀត នៅព្រឹកថ្ងៃអង្គារនេះ។ ចំនួនមនុស្សដែពិនិត្យរកឃើញថាមានវីរុសមានដល់ ១៣.២៧៣ នាក់ ,ករណីសង្ស័យចំនួន ៣៥.៨២៣នាក់  ហើយមាន ២២.៥៥០ករណី ធ្វើតេស្តិ៍អវិជ្ជមាន។

សូមបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ពីករណីឆ្លងវីរុសវីរុសថ្មីដំបូងបង្អស់ពីស្ត្រីជនជាតិចិនម្នាក់មកពីទីក្រុងវូហានដែលជាដើមចមនៃការផ្ទុះវីរុសនេះកាលពីថ្ងៃទី ២០ ខែមករា៕

Related Articles