ដោយ៖ពេជ្រ
កូរ៉េខាងជើង៖ ទីភ្នាក់ងារស្បៀងអាហាររបស់អង្គកាសហប្រជាជាតិបានប្រកាសថា ប្រជាជនប្រមាណ ១៨៣លាននាក់នៅក្នុងប្រទេសចំនួន ៤៧ រួមទាំងប្រទេសកូរ៉េខាងជើង កំពុងប្រឈមនឹងអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ ដោយសារការបិទព្រំដែន និងការរំខាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្មក្នុងពិភពលោក។
បើតាមរបាយការណ៍មួយរបស់អង្គការស្បៀងអាហារ និងកសិកម្ម ( FAO)នៅឆ្នាំនេះ ថវិកាប្រហែល ៣៥០លានដុល្លារអាម៉េរិកនឹងត្រូវការជាបន្ទាន់ដើម្បីផ្តល់ជំនួយដល់ប្រទេសដែលកំពុងប្រឈមនឹងវិបត្តិក្នុងកំឡុងពេលកូវីដ១៩នេះ។
ជំងឺកូវីដ-១៩ កំពុងបំផ្លាញជីវិតមនុស្ស ប្រព័ន្ធសុខភាពសាធារណៈ ជីវភាពរស់នៅ និងសេដ្ឋកិច្ចនៅទូទាំងពិភពលោក ប្រជាជនដែលរស់នៅក្នុងបរិបទវិបត្តិស្បៀងអាហារ និងអ្នកដែលមានភាពធន់ទ្រាំត្រូវបានបំផ្លាញដោយវិបត្តិសេដ្ឋកិច្ចពីមុនត្រូវបានរងផលប៉ះពាល់ជាពិសេស នេះបើតាមខ្លឹមសារបន្ថែមក្នុងរបាយការណ៍នោះ។
យ៉ាងណាមិញ តាមរយៈគេហទំព័រព័ត៌មាន Yonhab មិនបានផ្តល់ព័ត៌មានលម្អិតស្តីពីស្ថានភាពនៅកូរ៉េខាងជើងនៅឡើយទេ៕
