ប៉ាម៉ាក់ៗជាច្រើនប្រាកដជាខ្វល់ចិត្តចំពោះបញ្ហា កូនកណ្ដុរនៅលើ ក ជាពិសេសអ្នកមានកូនតូចៗ។ វេជ្ជបណ្ឌិត ផ្នែកទូទៅ លី ឫទ្ធីគុណ បានឲ្យដឹងថា ជាធម្មតាកូនកណ្ដុរគ្មានអ្វីគួរឲ្យបារម្ភទេ ប៉ុន្តែបើសង្កេតឃើញរោគសញ្ញាដូចខាងក្រោម ត្រូវប្រញាប់ទៅជួបពេទ្យជាបន្ទាន់៖
– កូនកណ្ដុរឡើងហើម ក្រហម ឈឺ
– កូនកណ្ដុរមានទំហំធំទៅៗមិនព្រមស្រកលឹបបាត់វិញ ទាំងដែលអាការៈឈឺបានជាសះស្បើយ
– កូនកណ្ដុរទំហំធំជាង ២សម អត់ក្រឡេចក្រឡាច់ ពោលគឺលានដូចដុំពក
– ឡើងហើមកូនកណ្ដុរ ហើយស្រកគីឡូ ក្ដៅខ្លួន។
យ៉ាងណាមិញ សម្រាប់អ្នកម្ដាយគ្រប់រូប បើកូនតូចៗរបស់អ្នក ជួបបញ្ហាដូចដែលបានរៀបរាប់ខាងលើ សូមយកចិត្តទុកដាក់អោយបានខ្ពស់ និងប្រញាប់យកពួកគេទៅជួបគ្រូពេទ្យភ្លាម កុំទុកយូរឱ្យសោះ។
អត្ថបទដោយ៖ ពិសី
