We TV Cambodia

កូនស្រីច្បងនាយ ពាក់​មី​ ស្អាតមើលសឹងមិនស្គាល់ ក្រោយតែងឈុតបុរាណបែបកូនក្រមុំ

កូនស្រីច្បងនាយ ពាក់​មី​ ស្អាតមើលសឹងមិនស្គាល់ ក្រោយតែងឈុតបុរាណបែបកូនក្រមុំ

តារាកំប្លែងពូកែវោហារស័ព្ទ កំប្លុកកំប្លែង លោក ពាក់មី​​ បានប្រឡូកខ្លួនក្នុងវិស័យសិល្បះ អស់រយះពេលជាច្រើនឆ្នាំមកហើយ។ យ៉ាងណាមិញ ឃើញថា​លោក​បានដឹកនាំ​ កូនស្រីច្បង ក៏ដូចជា កូនប្រុសទីពីរ ឱ្យឈានជើងចូលវិស័យសិល្បះផងដែរ។ទន្ទឹមនឹងអាចក្លាយជាតារាសម្ដែងវ័យក្មេង កូនស្រីច្បងតារារូបនេះ ក៏មានទេពកោសល្យ និងសមត្ថភាពផ្នែកសិល្បៈខ្លាំងមិនចាញ់ឪពុករបស់ខ្លួនប៉ុន្មានដែរ។

បើគិតពីស្នាដៃថតកុនរបស់កូនស្រីតារាកំប្លែងរូបនេះ បានសម្ដែងវិញ មិនតិចរឿងនោះទេ ហើយគ្រប់រឿងកុនដែលក្មេងស្រីរូបនេះលេង សុទ្ធសឹងតែទទួលបានការសរសើរពីសមត្ថភាពដ៏ល្អរបស់នាង ពីទស្សនិកជនជាច្រើននាក់ផងដែរ។ បើងាកមកមើល កូនស្រីតារារូបនេះ នាពេលបច្ចុប្បន្នវិញ ឃើញថា ពេលនេះកុមារីរូបនេះកាន់តែលូតលាស់ធំធាត់ ហើយឆ្លាតជាងមុនគួរឲ្យកត់សម្គាល់។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កូនស្រីច្បងលោក ពាក់មី បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយនាងតុបតែងខ្លួន ស្លៀកនៅឈុតបុរាណបែបកូនក្រមុំ មើលទៅសឹងតែពេញក្រមុំស្តូកតែម្ដង។ បើក្រឡេកទៅមើលរូបសម្ផស្សវិញ នាងពិតជាមានសម្រស់ស្រស់ស្អាត ឃ្យូតគួរឲ្យស្រលាញ់ខ្លាំង ជាពិសេស មើលមួយភ្លែតទៅ សឹងតែមិនស្គាល់។

សូមទស្យនារូបភាពខាងក្រោម៖

ប្រភពរូបភាព៖ ពាក់មី

អត្ថបទដោយ៖​​ ពិសី

 

Related Articles