We TV Cambodia

កូនញុំាច្រើនហើយនៅតែស្គមមិនឡើងគីឡូ ម៉ាក់ប៉ាអាចសាកវិធីផ្ដល់អាហារគ្រឹះនេះឲ្យកូន!

កូនញុំាច្រើនហើយនៅតែស្គមមិនឡើងគីឡូ ម៉ាក់ប៉ាអាចសាកវិធីផ្ដល់អាហារគ្រឹះនេះឲ្យកូន!

ជាធម្មតា ម៉ាក់​ប៉ា​គ្រប់រូប តែងតែចង់​ឲ្យ​កូន​តូច​ញ៉ាំ​អាហារ​ល្អៗ​គ្រប់​គ្រាន់​សម្រាប់​ការ​លូតលាស់ ហើយ​ភាគ​ច្រើន​ឃើញ​កូន​មាន​រូប​រាង​ស្គម​ស្គាំង​ចេះ​តែ​បារម្ភ រក​នឹក​គ្រប់​វិធី​ដើម្បី​ឲ្យ​ឡើង​ទម្ងន់​តាម​ស្តង់ដារ។ ទាក់ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​ចង់​ឲ្យ​កូន​ឡើង​គីឡូ​មិន​មែន​ជា​រឿង​ពិបាក​ទេ បើ​ធ្វើ​តាម​តិចនិក​ខាង​ក្រោម ហើយ​អាហារ​ដែល​ជួយ​កូន​ឲ្យ​ឡើង​គីឡូ​ផ្ដើម​ចេញ​ពី​អាហារ​គ្រឹះ​គ្រប់​មុខ​ដូច​ជា៖

១. ឧស្សាហ៍​ធ្វើ​ជា​ប្រភេទ​ទឹក​ស៊ុប​ឲ្យ​កូន​ញ៉ាំ ឬ​យក​ទឹក​ស៊ុប​ទៅ​ដាំ​បាយ បបរ​ឬ​ធ្វើ​ម្ហូប​ឲ្យ​កូន ដើម្បី​ទទួល​បាន​វីតាមីន​បន្ថែម (អាច​យក​ទឹក​ស៊ុប​ប្រើ​ជំនួស​ទឹក​ស្អាត)
២. ផ្ដល់​វីតាមីន​ចម្រុះ​ឲ្យ​កូន​ជាមួយ ប្រភេទ​អាហារ​ដែល​មាន​ប្រូតេអ៊ីន និង​ផ្ដល់​ថាមពល​ខ្ពស់​ដូចជា ដំឡូង ចេក ប៊ើរ ស៊ុត ប្រភេទ​គ្រាប់​ធញ្ញជាតិ​ដែល​មាន​ជាតិ​ម្សៅ ឬ​ប្រភេទ​ធញ្ញជាតិ​ប្រើ​ជំនួស​បាយ​បាន


៣. បន្ថែម​ប្រភេទ​ដំណាប់​ផ្លែឈើ​ដែល​គ្មាន​ជាតិ​ស្ករ ដើម្បី​ជួយ​ឲ្យ​កូន​មាន​ថាមពល និង​ជា​ប្រភព​កាបូអ៊ីដ្រាត​ល្អ​បំផុត​សម្រាប់​កុមារ
៤. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ទៅ​តាម​អាយុ​កូន


៥. ទម្លាប់​កូន​ឲ្យ​គេង​ទៀង​ទាត់​ល្អ។ល។

គួរជម្រាបផងដែរថា បើ​ម៉ាក់​ប៉ា​បារម្ភ​ពី​ការ​លូតលាស់​កាយ​សម្បទា​កូន គួរ​យក​កូន​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ និង​សុំ​គ្រូពេទ្យ​ពិនិត្យ​តាម​ការ​ជាក់​ស្ដែង​ជា​ជម្រើស​ល្អ​បំផុត។

អត្ថបទដោយ៖ ពិសី

 

Related Articles