We TV Cambodia

កុំស្តាយ ខ្លាញ់​ ឬប្រេងដែលនៅសល់យកទៅចម្អិនអាហារ

កុំស្តាយ ខ្លាញ់​ ឬប្រេងដែលនៅសល់យកទៅចម្អិនអាហារ

​​

ស្រ្ដីមេផ្ទះ​គ្រប់រូប ពិតជា​ធ្លាប់​​​យក​ខ្លាញ់​នៅ​សេសសល់​ទៅធ្វើម្ហូបបន្ដ​ហូត​ដល់​អស់​​ មែនទេ?។ ការ​ធ្វើ​បែប​នេះ ព្រោះ​ចង់​សន្សំសំចៃ​ការ​ចំណាយ​ក្នុង​គ្រួសារ ផ្ទុយទៅវិញវា​បែរជានាំ​គ្រោះថ្នាក់​ចំពោះ​សុខភាព​ទៅ​វិញ​ទេ។ ជាតិ​ប្រេង​ចាស់ៗ បូក​រួម​នឹង​កម្ទេចកំទី​សាច់ អាច​ប្រតិកម្ម​ជាមួយ​ខ្ទះ ឬ​ឆ្នាំង​ដែក នឹង​បង្ក​ទៅ​ជា​សារធាតុ​ពុល ដែល​ធ្វើឲ្យ​យើង​បរិភោគ​ទៅ កើត​ជា​ជំងឺ​ផ្សេង​ៗ ​ដូចជា​មហារីក​ពោះវៀន មហារីក​ថ្លើម បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ ជំងឺបេះដូង​ ​ស្ទះ​សរសៃ​ឈាម​បេះដូង និងខ្លាញ់​រុំ​បេះដូង​ជាដើម។

 

 

ក្រៅ​ពី​ជំងឺ​មហារីក និង​បេះដូង ការ​យក​ប្រេង ឬ​ខ្លាញ់​ដដែលៗ​ទៅ​ចៀន ឬបំពង​អាហារ វាអាច​បង្កើន​កូឡេស្តេរ៉ល​ខ្ពស់ ហើយ​វា​ក៏​បង្ក​ទៅ​ជា​វិលមុខ ឈឺក្បាល ក្អួត ចង្អោរ ឈឺពោះ ពិបាក​ដង្ហើម ចង្វាក់​បេះដូង​លោត​យឺត សម្ពាធ​ឈាម​ឡើង​ខ្ពស់ ដែលទាំងនេះ​ជា​អាការៈ​ដែល​យើង​អាច​ជួប​ភ្លាម​ៗ។

​សូមជម្រាបផងដែរថា ទោះបីប្រេងឆា​ផលិត​​ពី​រុក្ខជាតិ​ក៏​ដោយ នៅ​ពេល​ដែល​វដុតក្នុង​កម្ដៅ​​សីតុណ្ហភាព​លើស​ពី ១៨០ អង្សាសេ វីតាមីន និង​​សារធាតុ​ចិញ្ចឹម​ត្រូវ​បំផ្លាញ ថែម​ទាំង​មាន​ប្រតិកម្ម​គីមី អុកស៊ីតកម្ម​កើន​ឡើង ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​យើង។ ដូចនេះ​ខ្លាញ់ ឬ​ប្រេង​ដែល​ប្រើ​រួច​ម្ដង​ហើយ​នោះ គួរតែ​បោះចោល​ទៅ​ព្រោះ​វា​មិន​ល្អ​ឡើយ។

ប្រភព៖(​បរទេស)

ប្រែសម្រួលដោយ៖​ ពិសី

Related Articles