We TV Cambodia

កុំមើលស្រាល!! ចំណូលជាង ១ពាន់ដុល្លារក្នុងមួយខែ គ្រាន់តែដាំស្លឹកខ្ទឹមប៉ុណ្ណោះ

កុំមើលស្រាល!! ចំណូលជាង ១ពាន់ដុល្លារក្នុងមួយខែ គ្រាន់តែដាំស្លឹកខ្ទឹមប៉ុណ្ណោះ

របរដាំស្លឹកខ្ទឹកជារបរសាមញ្ញមួយ ដែលមិនសូវមានអ្នកណាចាប់អារម្មណ៍នោះទេ សូម្បីតែកសិករមួយចំនួនក៏ដោយ ដោយសារតែគិតថាវាមានតម្លៃថោក ប៉ុន្តែរឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ អ្នករកស៊ីលើរបរនេះអាចរកចំណូលជាង ១ពាន់ដុល្លារឯណោះក្នុងមួយខែ។

បើតាមលោកស្រី ឈិន កញ្ញា មន្រ្តីសម្របសម្រួលការដាំខ្ទឹមនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ប្រជាកសិករនៅក្នុងភូមិត្រពាំងក្រពើ ស្រុករលាផ្អៀរ ប្រមាណ៩០% បាននាំគ្នាប្រកបរបរនេះ ដោយសារតែវាងាយដាំ ងាយថែទាំ និងកំពុងមានទីផ្សារល្អផងដែរ ដោយក្នុងមួយគីឡូក្រាមលក់បាន ៨,០០០រៀល ដល់ ១០,០០០រៀលឯណោះ។ ហើយបើគិតក្នងុមួយខែៗ អាមរកបានចន្លោះពី ៩០០ដុល្លារ ដល់ ១,៣០០ដុល្លារឯណោះ។

លោកស្រីបានបញ្ជាក់ថា ក្នុងមួយឆ្នាំកសិករអាចដាំបានចំនួន ៤លើក ដោយក្នុង ១លើកៗ អាចទទួលបានប្រាក់ចំណូលពី ១០ទៅ ១៥លានរៀល គិតជាមធ្យមប្រមាណ ៩០០ដុល្លារ ដល់ ១,៣០០ដុល្លារឯណោះក្នុងមួយខែៗ ទៅតាមទំហំដី និងស្ថានភាពចម្ការជាក់ស្ដែង។

សូមជម្រាបថា ក្នុងមួយឆ្នាំៗកម្ពុជាបានចំណាយរាប់រយលានដុល្លារក្នុងការទិញបន្លែបង្ការកំប៉ិកកំប៉ុកដូចជា ស្លឹកគ្រៃ ស្លឹកខ្ទឹម និងបន្លែផ្សេងទៀតពីប្រទេសវៀតណាម ខណៈដែលកម្ពុជាខ្លួនឯងមានឈ្មោះជាប្រទេសកសិកម្មដែរនោះ។ ដូច្នេះ ប្រជាកសិករគួរសម្លឹងមើលទីផ្សារបន្លែបង្ការកំប៉ិកកំប៉ុកនេះ ដើម្បីបង្កើនឱកាសក្នុងការទាញចំណូលថែមទៀតផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles