We TV Cambodia

កុំបណ្ដោយឱ្យខូចរាងដោយសារទម្លាប់សាមញ្ញទាំងនេះ

កុំបណ្ដោយឱ្យខូចរាងដោយសារទម្លាប់សាមញ្ញទាំងនេះ

ក្មេងៗវ័យជំទង់ជាច្រើន ងាយនឹងឡើងគីឡូ ឲ្យតែញ៉ាំអីភ្លេចខ្លួនបន្តិចឡើងភ្លាម ហើយបើចង់ស្រកវិញ មិនងាយនោះទេ។ ការឡើងទម្ងន់នេះ អាចធ្វើឲ្យស្រកវិញបានដោយការញ៉ាំអាហារត្រឹមត្រូវ និងការហាត់ប្រាណជាប្រចាំ។ ទោះយ៉ាងណាសកម្មភាពសាមញ្ញៗដែលយើងមើលរំលង​ គឺអាចបណ្ដាលឱ្យឡើងគីឡូជាលំដាប់៖

១.ញ៉ាំលឿនពេក៖ ដោយសារតែរវល់ ចង់ចំណេញពេល ក្មេងខ្លះមានទម្លាប់ញ៉ាំអាហារលឿនៗ។ ប៉ុន្តែការដែលញ៉ាំអាហារលឿនៗបែបនេះ អាចធ្វើឲ្យឡើងទម្ងន់ដោយមិនដឹងខ្លួន។

២.ញ៉ាំទឹកមិនបានគ្រប់គ្រាន់៖ ការស្រេកទឹកក៏អាចធ្វើឲ្យយើងយល់ច្រឡំថា យើងកំពុងឃ្លានបានដែរ ដូចនេះហើយទើបធ្វើឲ្យយើងចង់ញ៉ាំចំណីចំណុកផ្ដេសផ្ដាសរហូត។

៣.ញ៉ាំនៅមុខទូរទស្សន៍៖ ធម្មតា ពេលទំនេរៗ ឬមានរឿងភាគចង់មើល ក្មេងតែយកបាយ ឬអាហារណាមួយទៅញ៉ាំកំដរមាត់។ ភ្នែកសម្លឹងកញ្ចក់ទូរទស្សន៍ ទូរស័ព្ទ ឬកុំព្យូទ័រ ឯមាត់ក៏ញ៉ាំអីដែរ កុំឲ្យអផ្សុកមាត់ តែការញ៉ាំបែបនេះ អាចធ្វើឲ្យយើងភ្លេចខ្លួនញ៉ាំអាហារច្រើន ព្រោះជក់ភ្នែកមើលរឿងពេក។

៤.ញ៉ាំបន្លែផ្លែឈើមិនគ្រប់គ្រាន់៖ បន្លែ និងផ្លែឈើ មិនត្រឹមតែសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ល្អៗនោះទេ វាថែមទាំងមានជាតិកាឡូរីទាប ដែលល្អមែនទែនសម្រាប់ទំហំចង្កេះរបស់យើង។

៥. ញ៉ាំប្រូតេអ៊ីន វីតាមីន និងជាតិសរសៃមិនគ្រប់គ្រាន់៖ បើយើងទទួលបានប្រូតេអ៊ីន វីតាមីន និងជាតិសរសៃមិនបានគ្រប់គ្រាន់ទេ វាអាចធ្វើឲ្យយើងធាត់បាន ដោយសារប្រូតេអ៊ីន ជាសារធាតុចិញ្ចឹមសំខាន់មួយដែលជួយឲ្យយើងញ៉ាំបានតិច តែឆ្អែតបានយូរ។

៦. គេងមិនបានគ្រប់គ្រាន់៖ ការគេងមិនឆ្អែត មានទំនាក់ទំនងខ្លាំងមែនទែនជាមួយនឹងការឡើងទម្ងន់។ វាបណ្ដាលមកកត្តាជាច្រើន ក្នុងនោះរួមមាន បម្រែបម្រួលអ័រម៉ូន និងខ្វះការលើកទឹកចិត្តឲ្យហាត់ប្រាណ។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles