We TV Cambodia

កុំប្រហែសឲ្យសោះ WHO អះអាងថា វ៉ាក់សាំងកូវីដ១៩ មិនអាចមានក្នុងពេលឆាប់ៗនេះទេ

កុំប្រហែសឲ្យសោះ WHO អះអាងថា វ៉ាក់សាំងកូវីដ១៩ មិនអាចមានក្នុងពេលឆាប់ៗនេះទេ
ការស្រាវជ្រាវរកវ៉ាក់សាំងកូវីដ១៩ (ប្រភព៖ Google)

ជំងឺកូវីដ១៩ បានអូសបន្លាយអស់រយៈពេលប្រមាណ ៦ខែមកហើយ និងបានរីករាលដាលទូទាំងពិភព ដែលធ្វើឲ្យមនុស្សប្រមាណជាង ១៥លាននាក់បានឆ្លង និងស្លាប់ជាង ៦០ម៉ឺននាក់ឯណោះ។ អ្នកជំនាញផ្នែកវិជ្ជសាស្ត្រជាច្រើនបាន និងកំពុងបន្តស្រាវជ្រាវរកថ្នាំព្យាបាល និងវ៉ាក់សាំងកូវីដ១៩ ឲ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ការរីករាលដាលបន្តទៀត។

ការធ្វើតេស្តសាកល្បងវ៉ាក់សាំងកូវីដ១៩ លើមនុស្ស (ប្រភព៖ Google)

ទោះជាយ៉ាងណា អង្គការសុខភាពពិភពលោកបានអះអាងថា វ៉ាក់សាំងកូវីដ១៩ មិនអាចទទួលបានក្នុងពេលឆាប់ៗខាងមុនេះទេ ពោលគឺត្រូវចាំរហូតដល់ដើមឆ្នាំ២០២១ ទើបអាចមានវ៉ាក់សាំអកូវីដ១៩ ដំបូងបំផុត។

ការធ្វើតេស្តសាកល្បងវ៉ាក់សាំងកូវីដ១៩ លើមនុស្ស (ប្រភព៖ Google)

លោកម៉ៃ រីយ៉ាន នាយកគ្រប់គ្រងផ្នែកសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោក បានឲ្យដឹងថា យើងកំពុងខិតខំសិក្សាស្រាវជ្រាវក្នុងការអភិវឌ្ឍន៍វ៉ាក់សាងកូវីដ១៩ ដោយបច្ចុប្បន្នយើងបានឈានចូលដល់ដំណាក់កាលទី៣ ហើយនៃការធ្វើតេស្តលើមនុស្សដើម្បីសម្រេចឲ្យបាននូវវ៉ាក់សាំងប្រកបដោយសុវត្ថិភាព។ ប៉ុន្តែសូមកុំរំពឹងឲ្យសោះថា នឹងមានវ៉ាក់សាំងដំបូងក្នុងពេលឆាប់ៗខាងមុខនេះ តែយើងត្រូវរង់ចាំដល់ដើមឆ្នាំ២០២១ ឯណោះ។

ង្នកស្លាប់ដោយសាកូវីដ១៩ នៅសហរដ្ឋអាមេរិក (ប្រភព៖ Google)

សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅទូទាំងពិភពលោកមានអ្នកឆ្លងកូវីដ១៩ ជាង១៥លាននាក់ និងមានអ្នកស្លាប់រហូតដល់ជាង ៦៣ម៉ឺននាក់ ខណៈដែលអាមេរិកជាប្រទេសដែលមានអ្នកឆ្លង និងអ្នកស្លាប់ច្រើនជាងគេគឺ អ្នកឆ្លងមានចំនួនជាង ៤លាននាក់ និងអ្នកស្លាប់ចំនួនជីត ១៥ម៉ឺននាក់។

អត្ថបទដោយ៖ Nevin

Related Articles