We TV Cambodia

 កុំញ៉ាំម្ជូររាល់ថ្ងៃ បើមិនចង់នាំទុក្ខដាក់ខ្លួន!

 កុំញ៉ាំម្ជូររាល់ថ្ងៃ បើមិនចង់នាំទុក្ខដាក់ខ្លួន!

នាពេលបច្ចុប្បន្ន ជាទូទៅមនុស្សភាគច្រើន មិនថាក្មេងចាស់ ប្រុសឬស្រី​តែងតែមានទំនោរចូលចិត្តញុំាម្ជូរជារៀងរាល់ថ្ងៃ​​។ ម្ជូរដែលមានដូចជា ក្តិបស្វាយ, ស្វាយខ្ចី, ម្កាក់, ត្របែក, ប៉ិកួៈ, អំពិល, បំពេញរាជ, ខ្វិត គឺ ជាអាហារសម្រន់ ដែលគ្រប់គ្នាចូលចិត្តញ៉ាំ។

គេច្រើនញុំាម្ជូរ ដោយជ្រលក់ជាមួយ អំបិល, កាពិ, ប្រហុក, ទឹកត្រីស្ករ, ដើម្បីបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់ពិសា។ ប៉ុន្តែលោកអ្នកដែលចូលចិត្តញុំាម្ជូរ ប្រហែលជាមិនបានចាប់អារម្មណ៏ទេថាទម្លាប់ញុំាបែបនេះយូរទៅ នឹងធ្វើឲ្យអ្នកប្រឈមនឹងការកើតជំងឺ ធ្ងន់ធ្ងរជាច្រើនដូចជា ជំងឺលើសសម្ពាធឈាម, បញ្ហាតម្រងនោម, ជំងឺពុកឆ្អឹង, ជំងឺបេះដូង និងដាច់សសៃឈាមខួរក្បាលជាដើម

ខាងក្រោមនេះជា ៤ វិធីដើម្បីបន្សាប និង កាត់បន្ថយជាតិប្រៃពីក្នុងខ្លួន ដូចជា ៖

១. ផឹកទឹកឲ្យបានច្រើន

២. ប្តូរទម្លាប់ញុំាម្ជូរមកញុំាបន្លែ និងផ្លែឈើវិញ

៣. ជៀសវាងអាហារមានផ្ទុកសម្បូរដោយជាតិអំបិល

៤. រក្សាភាពសកម្មនៃរាងកាយ (ហាត់ប្រាណ)។

សម្រាប់ការញុំាធម្មតាៗ ម្តងម្កាល ម្ជូរ ពិតជាមានរសជាតិឆ្ងាញ់ គ្រាន់តែនឹកឃើញក៏លេបទឹកមាត់ដែរ។ ប៉ុន្តែប្រសិនបើអ្នកមិនបានពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ នៅពេលញ៉ាំទេ អ្នកប្រាកដក៏ អាចជួបទុក្ខទោសមួយចំនួនដូចជា រាករូស, ពុលក្អួត ,វិលមុខ ,ឈឺពោះ, រលាកក្រពះ និងឆ្លងជំងឺផ្សេងៗ ។ ហេតុដូចនេះអ្នកគួួតែប្រុងប្រយត្ន័ឱ្យមែនទែនក្នុងការជ្រើសរើសម្ជូរមកពិសារ។

Related Articles