We TV Cambodia

កុំចេះតែហ៊ាន!! ហាងស្រាក្រឡុក ៣កន្លែងក្នុងក្រុងតាខ្មៅ ត្រូវបានសមត្ថកិច្ចចុះបិទភ្លាមៗ

កុំចេះតែហ៊ាន!! ហាងស្រាក្រឡុក ៣កន្លែងក្នុងក្រុងតាខ្មៅ ត្រូវបានសមត្ថកិច្ចចុះបិទភ្លាមៗ

កាលពីថ្ងៃទី០៩ ខែធ្នូម្សិលមិញនេះ លោកវរសេនីយ៍ឯកយី វណ្ណដា អធិការក្រុងតាខ្មៅបានបញ្ជាឲ្យអនុសេនីយ៍ឯកហោ សំអុល នាយប៉ុស្តិ៍សង្កាត់តាខ្មៅចុះត្រួតពិនិត្យ និងឈានដល់ការបិទហាងលក់ស្រាក្រឡុក ៣កន្លែងភ្លាមៗតែម្ដង។

ការចុះទៅពិនិត្យ និងឈានដល់ការបិទហាងទាំង ៣ខាងលើនេះដែរ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះប្រាប់ឲ្យដឹងថា ហាងលក់ស្រាក្រឡុកខាងលើ បានបើកបាសរំពងសម្លេងរាល់យប់ប្រណាំងគ្នាមិនក្រោមម៉ោង ១ ម៉ោង ២យប់នោះទេ ហើយសម្លេងអ្នកផឹកស៊ីក៏លឺទ្រហឹងផងដែរ ដែលធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះយ៉ាងខ្លាំង។

មិនតែប៉ុណ្ណោះ ហាងទាំង៣ ខាងលើនេះមានទីតាំងជាប់របងសាលាបឋមអនុវត្តប៊ុនរ៉ានីហ៊ុនសែនតែម្ដង ដែលវាបានធ្វើឲ្យប៉ះពាល់ដល់កន្លែងអប់រំផ្ទាល់តែម្ដង ទោះបីពេលនេះសាលារៀនត្រូវបានផ្អាកក៏ដោយ។

អត្ថបទដោយ៖ Nevin

Related Articles