We TV Cambodia

កុមារី យ៉ង់ ស្រីនីត ប្រែសម្រស់ ៣៦០ដឺក្រ ក្រោយតែងក្នុងឈុតប្រពៃណីខ្មែរ

កុមារី យ៉ង់ ស្រីនីត ប្រែសម្រស់ ៣៦០ដឺក្រ ក្រោយតែងក្នុងឈុតប្រពៃណីខ្មែរ

កុមារីសម្បុរខ្មៅស្រស់​ សម្រស់ស្រស់ស្អាតបែបធម្មជាតិ យ៉ង់ ស្រីនីត ដែលរស់នៅខេត្តមណ្ឌលគីរី ដែលមានបំណងប្រាថ្នាក្លាយជាគ្រូបង្រៀន និងជាតារាចម្រៀងនៅថ្ងៃអនាគត ប្អូនស្រីបានផ្ទុះយ៉ាងខ្លាំងដោយក្តីអាណិតអាសូរពីការខិតខំប្រឹងប្រែងតស៊ូ ដើរលក់ចេកឆាបដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។

 

ក្រោយល្បីមិនបានប៉ុន្មានផង ពេលនេះក្តីប្រាថ្នារបស់នាងកំពុងតែដើរទៅបន្តិចម្តងៗហើយ ស្របពេលដែល នាយពាក់មី បានហៅនាងថតរឿងខ្លីជាមួយកាលពីពេលម្សិលមិញនេះ មិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃនេះក៏កាន់តែប្លែកខ្លាំង ខណៈពេលដែលកុមារីរូបនេះត្រូវបានគេហៅថតសម្អាងការ ដោយបានតុបតែខ្លួនយ៉ាងស្រស់សោភា។

ជាមួយគ្នានេះដែរ ឃើញថារូបសម្រស់ក្មេងស្រីរូបនេះ ពេលតុបតែងខ្លួនបែបនេះ មើលទៅពិតជាប្លែក និងស្អាតខ្លាំង ទោះបីជាសម្បុរមិនសយ៉ាងណា តែនាងពិតជាលេចធ្លោខ្លាំង ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីអមជាមួយនឹងទឹកមុខយ៉ាងគួរឲ្យស្រលាញ់ផងដែរនោះ។

ទន្ទឹមនឹងនេះដែរ យើងមើលឃើញថាមានមហាជនជាច្រើនឃើញហើយនាំគ្នាសរសើរ និងជូនពរដល់ប្អូនស្រីឲ្យជោគជ័យកាន់តែខ្លាំង សម្រេចបំណងរបស់ខ្លួនផងដែរ។
ប្រភពរូបភាព៖ សំអាងការ ប្រសិទ្ធសិរី

អត្ថបទដោយ៖ ពិសី

 

Related Articles