We TV Cambodia

កុដិបុរាណអាយុកាលជាង២០៥ឆ្នាំនៅខេត្តបាត់ដំបងដង្ហើយការអិរក្សពីអាជ្ញាធរ

កុដិបុរាណអាយុកាលជាង២០៥ឆ្នាំនៅខេត្តបាត់ដំបងដង្ហើយការអិរក្សពីអាជ្ញាធរ

រូបភាព៖ ហ្វេសប៊ុក

ដោយ៖ស្រីពេជ្រ

បន្ទាប់ពីមានបង្ហោះ និងចែកចាយនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះទាក់ទងនឹងរូបភាពមួយចំនួននៃកុដិបុរាណដ៏ចំណាស់មួយ ដែលស្ថិតនៅក្នុងវត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ ស្ថិតក្នុងខេត្តបាត់ដំបង ដែលមានអាយុកាលជាង២០៥ឆ្នាំហើយ។

តាមការបង្ហោះរបស់គណនីហ្វេសប៊ុកលោក រ៉ាត សូរ៉ា បានឲ្យដឹងថា៖ «កុដិបូរាណវត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ បានកសាងក្នុងអំឡុងឆ្នាំ១៨១៤ គ.ស មានអាយុកាលជាង២០៥ឆ្នាំក្នុងកំណើតវត្តនេះ»។

កុដិនេះ សាងសង់ដោយមានដំបូលប្រក់ក្បឿងបុរាណ ជញ្ជាំងបាំងដោយបន្ទះក្តារ រួមជាមួយចំបើង ភក់ និងអាចម៍គោ យកមកបៀកធ្វើជាជញ្ជាំងដើម្បីឱ្យកាន់តែធន់មាំ ។

ពិសេសជាងនេះទៅទៀត រចនាបទនៃការសាងសង់គឺបែបបុរាណសុទ្ធសាធ ប្រកបដោយក្បូរក្បាច់រចនា និងគំនូរបែបសាសនាមួយចំនួនផងដែរ បើតាមរយៈរូបភាព យើងឃើញថា ការរចនាគឺមានភាពខុសប្លែកពីកុដិដទៃ រួមមានកាំជណ្ដើរ និងមានបង្អូចធំៗ។

ក្រោយពីមានការចែករំលែកនេះរួចមក ក៏មានមហាជនជាច្រើនបានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួយអភិរក្ស និងផ្សព្វផ្សាយដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ និងជាប្រយោជន៍សម្រាប់ជាតិដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនា និងស្គាល់ពីវប្បធម៏ និងអរិយធម៍តាំងពីបូរាណកាល៕ 

Related Articles