We TV Cambodia

កីឡាជាឱសថព្យាបាលជម្ងឺរ៉ាំរៃ

កីឡាជាឱសថព្យាបាលជម្ងឺរ៉ាំរៃ

ប្រភេទកីឡាដូចជា ការហែល​ទឹក​ ជិះកង់ ដើរ ដើរ​លឿន រាំ រត់ ឬ​ យូហ្កា ។ល។  ​កីឡាទាំង​នេះ ជា​ថ្នាំ​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ ! វិទ្យាស្ថានជាតិ​​សុខភាព​និ​ងស្រាវជ្រាវ​វេជ្ជសាស្ត្រ​​បារាំង បាន​បញ្ជាក់​ថា ការ​ធ្វើ​កីឡា​ពិត​ជា​មាន​គុណប្រយោជន៍ ​សម្រាប់ការពារ និង​​ព្យាបាល​ជំងឺរ៉ាំរ៉ៃ​មួយចំនួន​ រួមមាន៖ ​ ជំងឺ​​ទឹក​នោម​ផ្អែម ជំងឺ​សរសៃឈាម​បេះដូង ធ្លាក់​ទឹក​ចិត្ត និង​មហារីក។ តើ​ត្រូវ​ជ្រើសរើស​ធ្វើ​កីឡា​មួយ​ណា ? និង​ក្នុង​កម្រិតណា ?

ជំងឺរ៉ាំរ៉ៃ មិនមែន​ជា​ជំងឺ​ឆ្លង ​ពី​មនុស្ស​ម្នាក់​ទៅ​​មនុស្ស​ម្នាក់​ទេ​ តែ​ជួន​កាល​ជំងឺ​នេះ​វិវឌ្ឍ​កាន់​តែ​ធ្ងន់ធ្ងរ​ ទៅ​តាមពេល​ កាន់​តែ​យូរ​ កាន់​តែ​ធ្ងន់។ ប៉ុន្តែ​ជំងឺ​ប្រភេទ​នេះ អាច​ការពារ​បាន​មួយ​ភាគ​ធំ ដោយ​ជៀសវាងមិន​ប្រព្រឹត្ត​​កត្តា​ហានិភ័យ​ចំនួនបួន​​យ៉ាងគឺ ៖ មិន​​ជក់​បារី មិនទទួល​ទាន​សុរា មិន​ទទួល​ទាន​ចំណីអាហារមិន​ល្អ​ចំពោះ​សុខភាព។

សូមជម្រាបផងដែរថា ការ​បង្ការជំងឺ ​ត្រូវ​​ធ្វើ​ឡើង ​នៅ​មុនពេល​ធ្លាក់​ខ្លួន​ឈឺ តែ​ក៏​អាច​ចាប់​ផ្តើម​​ធ្វើ​ នៅ​ក្នុង​អំឡុង​ពេល​ជំងឺ​កំពុង​វិវឌ្ឍ​បាន​ដែរ ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​ផលវិបាកធ្លាក់​​ធ្ងន់​ធ្ងរខ្លាំង។ ហាត់​កីឡា  មិន​ត្រឹម​តែ ​មិនបាន​​ធ្វើឱ្យ​ជំងឺ​ធ្លាក់​ធ្ងន់​ធ្ងរទេ តែ​បែរ​ជា​បង្កើន​ផលវិជ្ជមាន ជួយ​អ្នក​ជំងឺ​ឱ្យ​បាន​ប្រសើរ​ឡើង​កាន់​តែ​ខ្លាំង​ច្រើន​ថែម​ទៀត ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles