We TV Cambodia

កិច្ចសម្ភាសន៍ផ្ទាល់ លោក Miller ជុំវិញបទពិសោធន៍នៃការប្រលូកខ្លួន ក្នុងវិស័យថតរូប (Video Inside)

កិច្ចសម្ភាសន៍ផ្ទាល់ លោក Miller ជុំវិញបទពិសោធន៍នៃការប្រលូកខ្លួន ក្នុងវិស័យថតរូប (Video Inside)

កម្សាន្ដ៖ លោក ផន ភារិទ្ធ (Miller Snap) ដែលត្រូវបានសង្គមអ្នកនិយមចូលចិត្ដថតរូបក្នុងស្រុក ស្គាល់ច្បាស់ ថាជាអ្នកជំនាញផ្នែកថតរូបភាព ថ្ងៃនេះបានចែករំលែកនូវបទពិសោធន៍របស់លោក ផ្ទាល់អំពី ជីវិតមួយនេះ ដែលបានឆ្លងកាត់ឧបសគ្គជាច្រើន ទាំងដំណាក់ចាប់ផ្ដើមជំនាញ រហូតលោក​បានក្លាយខ្លួនទៅជា បុគ្គលមួយរូបដែលមហាជនស្គាល់ និងជាគ្រូបណ្ដុះបណ្ដាលក្នុងវិស័យនេះទៀតផង។

អ្នកជំនាញថតរូបភាព វ័យប្រមាណជាជាង សាមសិបឆ្នាំរូបនេះ ក៏បានបង្ហើបប្រាប់ពីបទពិសោធន៍ជិវិត កាលពីចាប់ផ្ដើមជំនាញនេះផងដែរថា ពីមុនលោក ក៏ធ្លាប់ចូលរួមដាក់ពាក្យចូលរួមប្រកួត​ប្រជែងការថត​ក្នុងស្រុកដែរ​ ក្រោយមក លោកក៏បរាជ័យ ធ្វើឲ្យលោកឆ្ងល់ និងព្យាយាមស្វែងយល់ដោយខ្លួនបង្កើនចំណេះដឹង រហូតមានឱកាសបានទៅសិក្សានៅបរទេស។

មុនពេលលោកបានក្លាយខ្លួនជា គ្រូបណ្ដុះបណ្ដាលជំនាញមួយនេះ ខ្លួនលោក ផ្ទាល់ក៏មិននឹកស្មានដែរ​ ដោយបញ្ជាក់ថា ដូចជាការចៃដន្យ ខណៈក្រោយពេលដែលលោក ត្រូវបានក្រុមហ៊ុនកាមេរ៉ាចំនួន២ ទាក់ទង ហើយក៏ចាប់ផ្ដើមឲ្យលោក រៀបចំខ្លួន បង្កើតមេរៀន ចាប់ផ្ដើមបង្រៀនថតតែម្ដង។

ខាងក្រោមគឺជា កិច្ចសម្ភាសន៍ផ្ទាល់ នៃចែករំលែកបទពិសោធន៍ជិវិត ក្នុងការប្រលូកខ្លួនលើវិស័យថតរូបនេះ៖

ដោយ៖ Stince

Related Articles