We TV Cambodia

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន នឹងត្រូវចុះហត្ថលេខាមុនការដក EBA

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន នឹងត្រូវចុះហត្ថលេខាមុនការដក EBA
សម្ដេច ហ៊ុន សែន និងលោក ស៊ី ជីនពីង (ប្រភព៖ Google) 

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន នឹងត្រូវចុះហត្ថលេខាមុនការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២​០ ខាងមុខនេះ។

អឺរ៉ុបកំពុងត្រៀមដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា (ប្រភព៖ Google)

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីជាអធិបតីភាពក្នុងពិធិចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ហើយកិច្ចព្រមព្រៀងនេះនឹងបើកផ្លូវឲ្យកម្ពុជាកាន់តែធំក្នុងការនាំទំនិញទៅកាន់ប្រទេសចិន ខណៈបច្ចុប្បន្នក្រុមហ៊ុនចិនជាច្រើនបានមកវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន រួមទាំងវិស័យកសិកម្មផងដែរ រចធ្វើការនាំចេញទៅកាន់ប្រទេសចិនវិញ។

សម្ដេច ហ៊ុន សែន និងលោក ស៊ី ជីនពីង (ប្រភព៖ Google) 

កាលពីខែកុម្ភៈកន្លងទៅ ជាពេលដែលប្រទេសចិនកំពុងតែទទួលរកនូវការផ្ទុះរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ហើយបណ្ដាប្រទេសជាច្រើនបានចាកចេញពីចិន និងចោទចិនថាជាអ្នកធ្វើឲ្យមានការផ្ទុះនូវជំងឺដ៏កាចសាហាវនេះ ប៉ុន្តែសម្ដេច ហ៊ុន សែន បានធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសចិន ដើម្បីលើកទឹកចិត្ត និងចូលរួមសាមគ្គីជាមួយចិនក្នុងការទប់ស្កាប់ជំងឺកូវីដ១៩ ទៅវិញ។

សម្ដេច ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនកំលុងពេលកូវីដ១៩ (ប្រភព៖ Google)

ជាការឆ្លើយតប ប្រជាជនចិន និងមេដឹកនាំចិនជាច្រើនបានចាត់ទុកកម្ពុជាជាមិត្តដែកថែបរបស់ចិន ហើយសន្យានឹងជួយកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ រួមនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះថែមទៀតផង។

ស្វាយកម្ពុជាសម្រាប់នាំចេញទៅក្រៅប្រទេស (ប្រភព៖ Google)

សូមជម្រាបថា សហភាពអឺរ៉ុបនឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% ពីកម្ពុជានៅថ្ងៃទី១២ ​ខែសីហា ខាងមុខនេះ ហើយកិច្ចព្រមព្រៀងជាមួយចិននេះ នឹងជំនួសមកវិញនូវផលប្រយោជន៍យ៉ាងច្រើនមកដល់កម្ពុជា ដែលអាចឲ្យកម្ពុជានាំទំនិញទៅប្រទេសចិនកាន់តែច្រើនជាងមុនផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles