We TV Cambodia

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន នឹងត្រូវអនុវត្តន៍ចាប់ពីខែមករា ឆ្នាំ២០២១នេះ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន នឹងត្រូវអនុវត្តន៍ចាប់ពីខែមករា ឆ្នាំ២០២១នេះ
សម្ដេច ហ៊ុន សែន និងលោក ស៊ី ជីនពីង (ប្រភព៖ Google)

កម្ពុជាចិន ប្ដេជ្ញាដាក់ឲ្យអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នៅខែមករា ឆ្នាំ២០២១នេះ ទោះបីជាមិនទាន់ចុះហត្ថលេខាផ្លូវការក៏ដោយ ប៉ុន្តែប្រទេសទាំងពីរ បានបង្ហាញការប្ដេជ្ញាចិត្តនឹងអនុវត្តន៍កិច្ចព្រមនេះឲ្យបានឆាប់។ នេះបើយោងតាមការអះអាងរបស់ឯកឧត្តម សុខ សុភ័ក្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ស្វាយដែលកម្ពុជានាំចេញទៅកាន់ប្រទេសចិន (ប្រភព៖ Google)

ឯកឧត្តម បានបន្តថា រហូតមកទល់ពេលនេះការចរចាលើការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន បានបញ្ចប់ហើយ ដោយភាគីទាំងពីរបានយកកិច្ចព្រមព្រៀងនេះបញ្ជូនឲ្យរដ្ឋាភិបាលប្រទេសទាំងពីរត្រួតពិនិត្យទៅវិញទៅមក។ បន្ទាប់ពីត្រួតពិនិត្យរួចរាលហើយនោះ ភាគីទាំងពីរនឹងរង់ចាំពេលសមស្របណាមួយដើមបីចុះហត្ថលេខា រួចរៀបចំជាច្បាប់តាមនិតិវិធីដើម្បីដាក់ឲ្យអនុវត្តន៍។

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិន និងកម្ពុជានេះ បានចរចាកាលពីដើមឆ្នាំ២០២០ ដោយចំណាយពេលប្រមាណ ១ឆ្នាំ ទម្រាឈានដល់ការសម្រេច និងត្រៀមចុះហត្ថលេខាក្នុងពេលដ៏ខ្លីខាងមុខនេះ។

ចេកកម្ពុជាសម្រាប់នាំចេញទៅចិន (ប្រភព៖ ក្រសួងពាណិជ្ជកម្ម)

សូមជម្រាបថា បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការ ទំនិញកម្ពុជាប្រមាណ ៩៥% នឹងអាចនាំចូលទៅកាន់ប្រទេសចិន ដោយពុំមានរបាំងគយទៀតឡើយ ហើយវានឹងជួយសម្រេចគោលដៅរបស់កម្ពុជាក្នុងការបង្កើនទំហំពាណិជ្ជកម្មឲ្យបាន ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ខាងមុខនេះ។

អត្ថបទដោយ៖ Nevin

Related Articles