We TV Cambodia

កិច្ចប្រជុំពាក់ម៉ាស ខណៈបង្ហាញពីការព្រួយបារម្មណ៍ខ្លាំងអំពីមេរោគ កូរ៉ូណា

កិច្ចប្រជុំពាក់ម៉ាស ខណៈបង្ហាញពីការព្រួយបារម្មណ៍ខ្លាំងអំពីមេរោគ កូរ៉ូណា
រូបភាពឯកសារ

ព្រះសីហនុ៖ កិច្ចប្រជុំ ជំនួបពិភាក្សាស្ដីអំពីកិច្ចសហការ និងសម្របសម្រួល ក្នុងការសាងសង់អនុស្ថានីយ៍អគ្គិសនី និងបណ្ដាញតង់ស្យង់ខ្ពស់ ពីស្រុកស្ទឹងហាវ ដើម្បីចែកចាយក្នុងក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង លោក ប្រាំង ជលសា អគ្គនាយករង អគ្គិសនីកម្ពុជា ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ បានធ្វើឡើងកាលពីថ្ងៃ អង្គារ ទី២៨ ខែកមរា ឆ្នាំ២០២០។

កិច្ចប្រជុំមួយត្រូវបានធ្វើឡើងជាមួយនឹងការពាក់ម៉ាស ក្រោមរូបភាពនៃការ ការពារ ក៏ជាការព្រួយបារម្មណ៍ខ្លាំង ពីការរាតត្បាត​យ៉ាងសាហាវពីជំងីរលាកសួតប្រភេទថ្មី កូរ៉ូណា។ ឯក ឧត្ដម គួច ចំរើន ជាមួយ មន្ដ្រីជាច្រើននាក់ទៀត បានពាក់ម៉ាសការពារ ក្នុងកិច្ចប្រជុំ កាលពីព្រឹកមិញ។

គួសបញ្ជាក់ផងដែរថា មេរោគ កូរ៉ូណាពេលនេះបានរាតត្បាតចូលក្នុងទឹកដីប្រទេសកម្ពុជា ហើយតាមរយៈបុរសជនជាតិចិន​ម្នាក់ ខណៈប្រទេសថៃ ជាប្រទេសជិតខាង រងផលប៉ះពាល់ ចំនួន៦ករណី អាចនិយាយបានថា ជាតួលេខ លំដាប់លេខ២ ទូទាំងអាស៊ីបន្ទាប់ពីប្រទេសចិន។ ស្របពេល កម្ពុជាទើបតែ បញ្ជាក់ពីតួរលេខអ្នកផ្ទុក មេរោគមួយនេះតាមរយៈជនជាតិចិន រដ្ឋាភិបាល ក៏កំពុងតែចាត់វិធានការស្វះស្វែង រកមើល សមាជិកដទៃទៀត ដែលបានធ្វើដំណើរជើងហោះហើរ ជាមួយបុរសជនជាតិ ចិន នឹងមានទំនាក់ទំនងផ្សេងៗទៀត។

រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ

អត្ថបទដោយ៖ អឿ អ៊ុយ

ប្រភព៖ ហ្វេសប៊ុក

Related Articles