ដោយ៖ពេជ្រ
ភ្នំពេញ៖ កិច្ចចរចា ជុំទី៣រវាងកម្ពុជា-ចិន ផ្ដោតសំខាន់ទៅលើការបើកច្រកទីផ្សារផ្នែកទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-បច្ចេកទេស និងផ្នែកនីតិកម្ម។ នេះបើតាមលទ្ធផលនៃការចរចាជុំទីបី លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០២០។
បើតាមសេចក្ដីប្រកាសព័ត៌មាន កិច្ចចរចារបានផ្ដោតសំខាន់ទៅលើការបើកច្រកទីផ្សារផ្នែកទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-បច្ចេកទេស និងផ្នែកនីតិកម្ម ដែលនឹងជំរុញការនាំចេញទំនិញពីកម្ពុជា និងទាក់ទាញវិនិយោគបរទេសឱ្យកាន់តែកើនឡើងថែមទៀត។
ជាមួយគ្នានេះដែរ ភាគីកម្ពុជា-ចិន បានដោះស្រាយបញ្ហាសេសសល់ទាំងស្រុងនៃអត្ថបទកិច្ចព្រមព្រៀង(Agreement Text) ហើយក៏បានឯកភាពលើគោលការណ៍សំខាន់ៗ ទាក់ទងនឆងការបើកច្រកទីផ្សារ ផ្នែកទំនិញ និងសេវាផងដែរ។
គួរលឹកដែរថា ក្រុមការងារនឹងស្នើសុំគោលការណ៍ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីផ្ដល់ការយលព្រមលើអត្ថបទកិច្ចព្រមព្រៀង និងសំណើបើកច្រកទីផ្សារ ព្រមទំាងជំពូកផ្សេងៗ និងដើម្បីធ្វើការសម្រេចចិត្តប្រកាសបិទបញ្ចប់ការចរចា និងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅចុងឆ្នាំ២០២០ នេះ៕