We TV Cambodia

កិច្ចចរចារស្តីពីកិច្ចព្រងព្រៀងពាណិជ្ជកម្មសរីកម្ពុជា-ចិន នឹងត្រូវធ្វើឡើងក្នុងខែ ធ្នូ ខាងមុខនេះ

កិច្ចចរចារស្តីពីកិច្ចព្រងព្រៀងពាណិជ្ជកម្មសរីកម្ពុជា-ចិន នឹងត្រូវធ្វើឡើងក្នុងខែ ធ្នូ ខាងមុខនេះ
រូបថតៈ ស្ថានទូតចិនប្រចាំនៅកម្ពុជា

ដោយៈ ទិន សុខាវុធ

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា កាល​ពី​សប្តាហ៍​មុន បាន​ប្រកាស​នៅ​លើ​ទំព័រ Facebook របស់​ស្ថានទូត​ថា កិច្ចពិភាក្សា​លើក​ដំបូង​ង្អស់ ស្តី​ពី​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​សេរីរវាង​ភាគី​កម្ពុជា​និង​ចិន (FTA) នឹងត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣​ ខែ ធ្នូ ឆ្នាំ ២០១៩ ខាង​មុខ​នេះ នៅ​ឯ​ទីក្រុង​ប៉េកាំង​។

«ដើម្បីសម្រេចឈានដល់កុងសុងស៊ីសចម្បងនៃថ្នាក់ដឹកនាំកំពូលរវាងចិន និងកម្ពុជា ភាគីទាំងពីរនឹងរៀបចំកិច្ចពិភាក្សាផ្លូវការលើកដំបូងស្តីអំពីការសិក្សាស្រាវជ្រាវលទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីចិន និងកម្ពុជា ក្នុងរដ្ឋធានីប៉េកាំង ថ្ងៃទី៣ ខែធ្នូ នាពេលខាងមុខនេះ» នេះ​ជា​សំណេរ​របស់​ស្ថានទូត​ចិន នៅ​លើ​ទំព័រ Facebook របស់​ខ្លួន​។

ស្ថានទូត​ក៏​បាន​បន្ថែម​ទៀត​ថា លើស​ពី​នេះ​ទៀត ​យន្តការ​​ផ្សេង​ៗ​ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​សេរី​នេះ ត្រូវ​បានរៀបចំ​ឡើង​ជាមុន​​រួច​ជា​ស្រេច​ទៅ​ហើយ​ ដោយ​ក្រសួង​ពាណិជ្ជ​របស់​ប្រទេស​ទាំងពីរ​ ក្នុង​គោល​បំណងជំរុញបណ្តាការងារ​ទាំងឡាយ​ ដែល​ពាក់ព័ន្ធ​នឹងកិច្ច​ព្រងព្រៀង​​នេះ អោយ​បានកាន់តែ​មាន​ភាព​រលូនថែម​ទៀត​។

ទាក់ទង​នឹង​បញ្ហា​នេះ ឯកឧត្តម សុខ សុភ័ក្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានថ្លែង​អោយ​ដឹងថា កន្លង​មក កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​រវាង​កម្ពុជា​និង​ចិន មាន​តែ​នៅ​​ក្នុង​រូប​ភាព​ជា​ពហុភាគី​តែប៉ុណ្ណោះ​។ ពោល​គឺ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​តំបន់​ពាណិជ្ចកម្ម​សេរី​រវាង​អាស៊ាន​និង​ចិន​។

ក៏ប៉ុន្តែ យោង​តាម​លោក​រដ្ឋលេខាធិការ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​​រវាង​អាស៊ាននិង​ចិន​នេះ មិន​គ្រប់​គ្រាន់​សំរាប់​សក្តានុពលពាណិជ្ជកម្មរវាង​កម្ពុជា​និងចិន​ឡើយ​។ អាស្រ័យ​ហេតុ​នេះ កម្ពុជា​និង​ចិន​ចាំបាច់​ត្រូវ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ ក្នុង​ក្របខ័ណ្ឌ​ទ្វេរភាគី ទើប​អាច​ឆ្លើយ​តប​ទៅ​នឹង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​។

ទំហំ​ពាណិជ្ជកម្មរវាង​កម្ពុជា​និង​ចិន បាន​កើន​ដល់​  $7,400 លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ ដែល​នៅ​ក្នុង​នោះ ទំហំ​ទឹក​ប្រាក់​នៃការនាំចេញ​នៃ​ទំនិញ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន​គឺ $1,377 លាន​ដុល្លារ គឺ​ច្រើនជាង​ឆ្នាំ​ ២០១៧ ចំនួន ៣៧% ចំណែក​​ឯ​ការនាំ​ចូល​ពី​ប្រទេស​ចិន​មក​វិញ ស្ថិត​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ $6,000 លាន​ដុល្លារ។

យ៉ាងណាម៉ិញ ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​​ថា​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ អោយ​ដល់​ $10,000 លាន​ដុល្លារ​​ត្រឹមឆ្នាំ ២០២៣​ ខាង​មុខ​នេះ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *