
ដោយៈ ទិន សុខាវុធ
កាស៊ីណូថ្មីមួយទៀត មានឈ្មោះថា «ប៉ាវឌីង»
ស្ថិតក្នុងក្រុង ព្រះសីហនុ ត្រូវបានសង់រួចនិងសម្ពោធដាក់អោយដំណើរការកាលពីសប្តាហ៍មុន
ក្រោមអធិបតីភាពលោកអភិបាលខេត្ត គួច ចំរើន ។
យោងតាមទំព័រ Facebook របស់លោកអភិបាលខេត្ត ការវិនិយោគសាងសង់កាស៊ីណូប៉ាវឌីងនេះ ពិតជាបានចូលរួមចំណែកក្នុងការលើកកំពស់ការវិនិយោគក្នុងខេត្ត ព្រះសីហនុ និងបានផ្តល់ការងារជាច្រើនដល់យុវជនកម្ពុជា។
លើសពីនេះទៀត លោកអភិបាលខេត្តក៏បានលើកឡើងផងដែរថា សំណង់កាស៊ីណូមួយនេះ ក៏បានចូលរួមផងដែរ ក្នុងការប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចនិងទេសចរណ៍របស់ខេត្ត អោយកាន់តែផុសផុលឡើងថែមទៀត ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ថ្នាក់ដឹកនាំកម្ពុជានិងចិន អោយមានការលើកទឹកចិត្តដល់អ្នកវិនិយោគ អោយមករកស៊ីបណ្តាក់ទុននៅខេត្ត ព្រះសីហនុ ៕
