We TV Cambodia

«ការ​និយាយ​ដើម​គេ​ ឬស៊ី​ត្រាវ» មានប្រយោជន៏ចំពោះសុខភាពយ៉ាងច្រើនដែលយើងមិនធ្លាប់បានដឹង!

«ការ​និយាយ​ដើម​គេ​ ឬស៊ី​ត្រាវ» មានប្រយោជន៏ចំពោះសុខភាពយ៉ាងច្រើនដែលយើងមិនធ្លាប់បានដឹង!

មនុស្សស្ទើតែគ្រប់រូបសុទ្ធតែធ្លាប់និយាយដើមគេ។ ហើយការដែលនិយាយដើមគេ អាច​ធ្វើអោយមាន​ភាពរីករាយ និងគួរឱ្យចាប់អារម្មណ៍ មិនថាជាបុរស ឬស្ត្រីនោះឡើយ។ ខាងក្រោមនេះជាហេតុផល ដែលបានមកពីការនិយាយដើមគេ៖

. បំបាត់នូវភាពតប់ប្រមល់ ឬស្ត្រេស

ការនិយាយដើម គឺជាសកម្មភាពរីករាយ និងគួរឱ្យចាប់អារម្មណ៍អ្នកទទួលបានព័ត៌មានថ្មីៗអំពីមនុស្សនៅជុំវិញអ្នក មនុស្ស​ដែលអ្នកចូលចិត្ត ហើយភាគច្រើននិយាយអំពីមនុស្សដែលអ្នកមិនចូលចិត្ត។ ហេតុដូច្នេះការនិយាយដើមគេ ជាសកម្មភាពលុបបំបាត់ភាពធុញថប់។

. ស្គាល់មុខពិតរបស់មនុស្ស

នៅពេលមនុស្សនិយាយដើមគេ រឿងដែលពួកគេនិយាយអាចពិត ឬមិនពិត ប៉ុន្តែការពិតដែលយើងដឹងអំពី​មនុស្ស​អាចជាជំនួយដ៏អស្ចារ្យ និងធ្វើឱ្យយើងយល់កាន់តែច្បាស់។ យើងស្គាល់កាន់តែច្បាស់អំពីមនុស្សផ្សេងទៀតដែលយើង​មិនស្គាល់ច្បាស់។

. ធ្វើឱ្យសប្បាយចិត្ត

ការនិយាយដើមគេ ជាការលេងសើចគួរឱ្យចង់សើច និងអាចជារឿងគួរឱ្យអស់សំណើចនៅពេលខ្លះ។  អ្នករីករាយនឹងការនិយាយដើមជាមួយមនុស្សជិត​ស្និទ្ធ​របស់អ្នក និងចែករំលែកព័ត៌មានថ្មីៗដោយរីករាយ និងរំភើប។

 

. បង្កើតភាពជិតស្និត

យើងចែករំលែកការនិយាយដើមគេ ហើយ​ក៏ត្រូវដឹងពីការនិយាយដើមគេដែលអ្នកដទៃត្រូវចែកចាយផងដែរ។ នៅពេលដែលមនុស្សនិយាយដើមគេ មានប្រធាន​បទ​ចំណាប់អារម្មណ៍ទូទៅ ឬពួកគេនិយាយអំពីមនុស្សដែលពួកគេមិនចូលចិត្ត ហើយពួកគេមានឱកាសកាន់តែជិត ពោលការនិយាយអំពីរឿងដែលមនុស្សពីរនាក់ចាប់អារម្មណ៍ដូចគ្នា ធ្វើឱ្យពួកគេកាន់តែជិតស្និទ្ធគ្នាឡើង។

. ជួយឱ្យអ្នកបានបន្ធូរអារម្មណ៍

នៅពេលខ្លះគ្រាន់តែឈប់សម្រាកពីការងារក្នុងពេលអាហារថ្ងៃត្រង់ នៅការិយាល័យរបស់អ្នក អ្នកទំនងជានិយាយ​ដើម​មិត្តភក្តិ សាច់ញាតិ មិត្តរួមការងារ និងអ្នកដោយដៃ។ វាជួយអ្នកបានបន្ធូរអារម្មណ៍របស់អ្នក និងបង្កើនថាមពល​ខួរក្បាល​។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles