We TV Cambodia

ខារ៉ាអូខេ ក្លឹបកម្សាន្ដ រោងកុន និង សារ:មន្ទី ទាំងអស់ទូទាំងប្រទេស ផ្អាកដំណើរការសិន

ខារ៉ាអូខេ ក្លឹបកម្សាន្ដ រោងកុន និង សារ:មន្ទី ទាំងអស់ទូទាំងប្រទេស ផ្អាកដំណើរការសិន

ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាស ផ្អាកដំណើ់រការ ការ៉ាអូខេ ក្លឹបកម្សាន្ដ រោងកុន និង សារ:មន្ទី ទាំងអស់ទូទាំងប្រទេស ក្រោយពីស្រាវជ្រាវដឹងថា មានប្រជាជនខ្មែរ ប្រមាណជា៩០០នាក់បាន ជាប់ពាក់ព័ន្ធទំនាក់ទំនងជាមួយ រដ្ឋមន្ដ្រីការបរទេស ហុងគ្រីកាលពីកន្លងទៅ។ សេចក្ដីប្រកាសត្រូវបាន ចាប់អនុវត្ដពីថ្ងៃទី ៨វិច្ឆិកា។

រដ្ឋមន្រ្ដីក្រសួង សុខាភិបាល ឯកឧត្ដម ម៉ម ប៊ុន បានចេញលិខិតប្រកាសដំណឹង ផ្ញើទៅកាន់ ស្ថាប័នពាក់ព័ន្ធសំខាន់ៗមានជា ក្រសួងទេសចរណ៍, វប្បធម៌ និងវិចិត្រសិល្បៈ និង អភិបាលខេត្ដ កណ្ដាល ដើម្បីចាត់វិធានការ ទប់ស្កាត់ ការរីករាលដាលនៃមេរោគ កូវីដ១៩។ ក្រសួង អប់រំ យុវជន និងកីឡា​ក៏បានចេញសេក្ដីប្រកាស បិទស្ថាប័នអប់រំ ទាំងវិស័យ ឯកជន និង វិស័យរដ្ឋ ទូទាំង រាជធានីភ្នំពេញ និងខេត្ដកណ្ដាល ចំនួន​២សប្ដាហ៍ និង ត្រៀមបិទ សកម្មភាពហ្វឹកហាត់កីឡាផ្សេងៗ នៅក្នុងពហុកីឡរដ្ឋាន អូឡាំពិកផងដែរ។

គូសបញ្ជាក់ផងដែរថា សេចក្ដីសម្រេចផ្អាកដំណើរការ អាជីវកម្មខាងលើ មិនត្រូវបានកំណត់ពេលវេលា ច្បាស់លាស់ ដើម្បីបើកដំណើរការឡើងវិញនោះទេ ដរាបណាស្ថានភាពជាក់ស្ដែង មានភាពល្អប្រសើរ។

ដោយ៖ Stince

Related Articles