លោក ផន ភារិទ្ធ (Miller Snap) គឺជាអ្នកជំនាញផ្នែកថតរូបភាពនៅកម្ពុជា ស្នើរដល់ស្ថាប័នមួយចំនួន ធ្លាប់លួចយករូបភាពរបស់លោក ឬរូបភាពអ្នកដទៃយក មកធ្វើអាជីវកម្មផ្ទាល់ខ្លួន សូមមេត្ដាគិតឡើងវិញ ទៅដល់ម្ចាស់រូបភាព ខណៈដែលទង្វើរបែបនេះវាជារឿងអសីលធម៌បំផុត សម្រាប់ការមិនគោរព សិទ្ធិអ្នកដទៃ និងការមិនឲ្យតម្លៃដល់ម្ចាស់រូប។
ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ លោកបានបញ្ជាក់ផងដែរថា មានការលួច ចម្លងរូបភាពរបស់លោក ច្រើនណាស់ យកទៅប្រើប្រាស់ ធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ខណៈដែលរូបភាពទាំងនោះ គាត់បាន បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ជាការបង្ហាញពី សិល្បៈវប្បធម៌របស់កម្ពុជា។ រូបភាពជាច្រើនសន្លឹក ត្រូវបានគាត់ផលិតយ៉ាងលំបាក ទម្រាំបានមួយសន្លឹកៗ ត្រូវឆ្លងកាត់ការលំបាកមិនតិចនោះទេ ហេតុអ្វីបានជា ក្រុមហ៊ុន មួយចំនួននោះ មិនផ្ដល់ តម្លៃនៃកម្លាំងញើសឈាមគាត់សោះ បែជាយក ដោយគ្មានការ សុំអនុញ្ញាត។ លោកបានបន្ថែមទៀតថា ការធ្វើបែបនេះ មិនត្រឹមតែមិនឲ្យតម្លៃ សិល្បៈស្នាដៃនោះទេ ថែមទាំងកំពុងតែជាន់ពន្លិចថែមទៀតផង។ ការឲ្យតម្លៃស្នាដៃ មិនត្រឹមតែចាំបាច់ គិតដល់ថវិការនោះ សូមឲ្យតែ មានការស្នើរសុំ ផ្ទាល់ពីខាងលោក ក៏អស់ចិត្ដដែរ ។
ខាងក្រោមគឺជាកិច្ចសម្ភសន៍ផ្ទាល់ពិស្ដារ របស់លោក ជាមួយនឹង ភ្នាក់ងារ WE TV ៖
ដោយ៖ Stince
