កំពត៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវទៅដល់បណ្ដាអ្នកវិនិយោគទុន ជាតិ និងអន្ដរជាតិ ដើម្បីចូលរួមដេញថ្លៃគម្រោងអភិវឌ្ឈន៍ ឧទ្យានជាតិ ព្រះមុនីវង្ស(បូកគោ) ក្នុងគម្រោងកំណែរទម្រង់ កែលំអរតំបន់ទេសចរណ៍មួយនេះឲ្យកាន់តែមានភាពទាក់ទាញ។
កាលពីពេលថ្មីៗនេះ ឆ្លៀតក្នុងឱកាសបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មី ឯកឧត្ដម ជា សុផារ៉ា បានលើកឡើងថា ប្រសិនជាតំបន់រមណីដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ កាន់តែសម្បូរអ្នកវិនិយោគថែមទៀត នោះលំហូភ្ញៀវទេសចរ មកទស្សនាកម្សាន្ដ ក៏កាន់តែមានច្រើនណាស់ដែរ។
រមណីដ្ឋាន ឧទ្យានជាតិមុនីវង្សភ្នំបូកគោ មានចំងាយ ២០០គម ពីទីក្រុងភ្នំពេញ។ ភ្នំនេះស្ថិតនៅក្នុងទឹកដីខេត្ដកំពត ដែលមានទីតាំងភូមិសាស្ដ្រ គ្របដណ្ដប់ទៅដោយព្រៃឈើ ធម្មជាតិ យ៉ាងក្រាស់ និងនៅបែកខាងលើភ្នំ ក៏មាន សំណង់អគារ បានបន្សល់ទុកកាលពីសម័យអនានិគមបារាំង។ ក្រៅពីនេះក៏នៅមាន សណ្ឋាគា និងសួនកម្សាន្ដផ្សេងៗទៀត។
កាលពីខែសីហាឆ្នាំ២០១៩ រដ្ឋាភិបានធ្លាប់បានប្រកាស ពីគម្រោងនៃការអភិវឌ្ឈតំបន់នោះទៅទីជាទីក្រុង បូកគោ ដែលគម្រោងនេះ នឹងបន្ដអភិវឌ្ឈរហូតដល់ឆ្នាំ២០៣៥ លើគម្រោងផ្ទៃដី ដល់ទៅ ៩០០ ហិចតា។
ដោយ៖ Stince