We TV Cambodia

ការស្រាវជ្រាវបង្ហាញថា៖ការប្រើប្រាស់ស្មាតហ្វូនច្រើន បណ្ដាលឱ្យថប់បារម្ភ ឯកកោនិងរងសម្ពាធផ្លូវចិត្ត

ការស្រាវជ្រាវបង្ហាញថា៖ការប្រើប្រាស់ស្មាតហ្វូនច្រើន បណ្ដាលឱ្យថប់បារម្ភ ឯកកោនិងរងសម្ពាធផ្លូវចិត្ត
ប្រភពអុីនធឺណេត៖រូបតំណាង

ដោយ៖ស្រីពេជ្រ

យោងតាមការស្រាវជ្រាវដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី NeuroRegulation វេជ្ជបណ្ឌិត អេរីកប៉ឺភឺរ សាស្រ្តាចារ្យអប់រំសុខភាពនិងវេជ្ជបណ្ឌិត រីឆាតហាវី ជាសាស្ត្រាចារ្យរងផ្នែកសុខភាពបានលើកឡើងថាការប្រើប្រាស់ស្មាតហ្វូនច្រើនពេកមិនខុសពីប្រភេទនៃការប្រើប្រាស់សារធាតុញៀនឡើយ។ ការប្រើប្រាស់ស្មាតហ្វូនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថប់បារម្ភ ភាពឯកោនិងការធ្លាក់ទឹកចិត្ត។ មូលហេតុមួយដែលបណ្តាលឱ្យមានការធ្លាក់ចុះនៃជំងឺធ្លាក់ទឹកចិត្តចំពោះមនុស្សនៅយុគសម័យទំនើបគឺដោយសារតែការប្រើប្រាស់ស្មាតហ្វូនច្រើនពេក។

នេះជាហេតុផលសំខាន់មួយដែលបារាំងយល់ពីសារៈសំខាន់នៃការហាមឃាត់ស្មាតហ្វូននៅតាមសាលារៀន​ និងនៅលើពិភពលោកកំពុងដើរតាមនិន្នាការនេះ។ ស្មាតហ្វូនមានព័ត៌មានអន្តរកម្មនិងការចូលប្រើអ៊ីនធឺណិតនិងការឃ្លាំមើលឥតឈប់សម្រាប់ឥរិយាបទប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអាចធ្វើឱ្យអ្នកមានភាពតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។

ការស្ទង់មតិមួយត្រូវបានធ្វើឡើងជាមួយនិស្សិតនៅរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូលោក Peper និង Harvey បានរកឃើញថានិស្សិតដែលប្រើទូរស័ព្ទរបស់ពួកគេច្រើនជាងគេបំផុតបានរាយការណ៍ពីកម្រិតខ្ពស់នៃភាពឯកោ ការធ្លាក់ទឹកចិត្តនិងការថប់បារម្ភ។

យោងទៅតាមការស្រាវជ្រាវ ភាពឯកកោគឺជាលទ្ធផលនៃការខ្វះទំនាក់ទំនងផ្ទាល់របស់មនុស្សដែលនៅជុំវិញ។ ការស្រាវជ្រាវក៏បានបង្ហាញផងដែរថានិស្សិតដដែលបានបំពេញការងាជាច្រើនក្នុងមួយថ្ងៃៗ ដូច្នេះភាពហត់នឿយទាំងនោះធ្វើឱ្យរាងកាយនិងសតិអារម្មណ៍មិនបានសម្រាកគ្រប់គ្រាន់ទេ៕

Related Articles