We TV Cambodia

ការស្រាវជ្រាវបង្ហាញថា៖ ការធ្វើលំហាត់ប្រាណធ្វើឱ្យអ្នកសប្បាយចិត្តជាងមានប្រាក់

ដោយ៖ ពេជ្រ

ប្រភពរូបភាព៖ ឯកសារ


នៅពេលធ្វើលំហាត់ប្រាណ រាងកាយរបស់អ្នកបង្ហាញថាមកពីអ្នកស្ត្រេស ហើយនៅពេលអ្នកស្ថិតក្នុងសកម្មភាពនៃការហាត់ប្រាណបានពាក់កណ្ដាល រាងកាយរបស់អ្នកហាក់ដូចជាមានអារម្មណ៍ល្អឡើងវិញ។ វាគឺជាពេលដែលវេទមន្តនៃអរម៉ូន endorphins ចាប់ផ្តើមដំណើរការ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានពន្យល់ថា ការធ្វើលំហាត់ប្រាណបានទៀតទាត់ និងត្រឹមត្រូវអាចមានឥទ្ធិពលវិជ្ជមានខ្លាំងជាងនោះ។

ការសិក្សាដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ យេល និងសាកលវិទ្យាល័យ អកហ្វត បានបង្ហាញទិន្នន័យទាក់ទងនឹងពលរដ្ឋអាមេរិកអំពីអាកប្បកិរិយាខាងផ្លូវកាយ​និងផ្លូវចិត្តរបស់ពួកគេ។ អ្នកហាត់ប្រាណទាំងនោះ ត្រូវបានសួរថាតើពួកគេមានអារម្មណ៍មិនស្រួលក្នុងអារម្មណ៍ប៉ុន្មានដងក្នុងអំឡុងពេល៣០ថ្ងៃកន្លងមក ដោយសារភាពតានតឹង ការធ្លាក់ទឹកចិត្ត ឬបញ្ហាអារម្មណ៍ផ្សេងទៀត?

ហើយខាងក្រោមនេះគឺជាហេតុផល ដែលអ្នកគួរតែហាត់ប្រាណដើម្បីសុខភាពល្អ៖

 ១)ការហាត់ប្រាណអាចបញ្ចេញសារធាតុគីមីរីករាយចូលក្នុងខួរក្បាលរបស់អ្នក

ការសិក្សាបានបង្ហាញថានៅពេលយើងចាស់ យើងតែងតែបាត់បង់ dopamine ជានិច្ច។ ដូច្នេះយើងត្រូវការលំហាត់ប្រាណដែលត្រឹមត្រូវអដើម្បីបញ្ចេញនូវសារធាតុដូប៉ាមីន។

    ២)ការធ្វើលំហាត់ប្រាណល្អអាចធ្វើឱ្យអ្នកមិនសូវស្ត្រេស

ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃមិនត្រឹមតែជួយឱ្យអ្នកមិនព្រួយបារម្ភរាល់ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយភាពតានតឹងផងដែរក្នុងរយៈពេលវែងហើយវាជាហេតុធ្វើឱ្យអ្នកមានសុខភាពល្អ។

៣)ការធ្វើលំហាត់ប្រាណធ្វើឱ្យអ្នកមានអារម្មណ៍ថាមានថាមពល

នៅពេលអ្នកហាត់ប្រាណអ្នកបែកញើស ដោយសារតែអ្នកហត់ខ្លាំង។ នៅពេលនោះអរម៉ូនស្ត្រេស ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ ហើយបង្កើនអរម៉ូននៃរីករាយនៅក្នុងរាងកាយរបស់អ្នក។ ប្រសិនបើអ្នកមានជំងឺធ្លាក់ទឹកចិត្តការធ្វើលំហាត់ប្រាណជួយអ្នកឱ្យចេញពីស្ថានភាពដ៏អាក្រក់នេះបាន។

៤) លំហាត់ប្រាណកាត់បន្ថយការថប់បារម្ភ

តើអ្នកពិតជាស្ត្រេសខ្លាំង និងមានអារម្មណ៍ធុញថប់មែនទេ? ដូចនេះ អ្នកត្រូវធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ ការសិក្សាលើឥទ្ធិពលវិជ្ជមាននៃការធ្វើលំហាត់ប្រាណបង្ហាញថា អ្នកដែលមានជំងឺថប់បារម្ភ នៅពេលពួកគេហាត់ប្រាណអារម្មណ៍របស់ពួកគេនឹងបានធូរស្រាល។
ដូចនេះ សុខភាពគឺសំខាន់ជាងប្រាក់ ហើយលំហាត់ប្រាណកាន់តែសំខាន់ជាងលុយ ព្រោះដើម្បីបានសុខភាពល្អអ្នកត្រូវតែធ្វើលំហាត់ប្រាណឱ្យបានទៀតទាត់ ព្រោះសុខភាពគឺមិនអាចកាត់ថ្លៃបានទេ៕

Related Articles