គម្រោងសាងសង់រោងចក្រចម្រាញ់ប្រេងដំបូងគេនៅកម្ពុជា ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក Cambodia Petrochemical Co (CPC) និងក្រុមហ៊ុនរបស់ចិន CNPC’s Northeast Refining and Chemical Engineering Co Ltd ត្រូវជាប់គាំងជាថ្មីម្ដងទៀតដោយសារបញ្ហាហិរញ្ញវត្ថុ។
ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានប្រាប់ឲ្យដឹងថា ការបណ្តាក់ទុនរួមគ្នាជួបប្រទះបញ្ហាហិរញ្ញវត្ថុ ខណៈដែលពួកគេកំពុងស្វែងរកដៃគូសក្តានុពលផ្សេងទៀត ហើយគិតមកទល់បច្ចុប្បន្ន ពួកគេមិនទាន់បានផ្តល់ព័ត៌មានថ្មីណាមួយដល់ក្រសួងនោះទេ។
លោកបន្តថា រោងចក្រចម្រាញ់ប្រេង គឺជំរុញដោយវិស័យឯកជន ហើយប្រសិនបើដៃគូដែលមានបទពិសោធកាលពីពេលកន្លងទៅនៅក្នុងគម្រោងប្រភេទនេះ (ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ឬសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ) វាជាការប្រសើរណាស់ក្នុងការពិភាក្សាជាមួយពួកគេ និងអាចស្វែងរកអ្នកជំនួញនានាចូលរួមបានផងដែរ។
សូមជម្រាបថា គម្រោងនេះបានចាប់ផ្តើមដំណើរការដំបូងកាលពីខែឧសភាឆ្នាំ២០១៧ ដោយមានទំហំវិនិយោគប្រមាណ ៦២០លានដុល្លារសម្រាប់ការបញ្ចប់ដំណាក់កាលទី១ សម្រាប់ដំណាក់កាលដំបូងនេះ គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០១៩។
អត្ថបទដោយ៖ Nevin
