We TV Cambodia

ការវិវត្តនៃអាជីពទាំង៣នៅកម្ពុជា

ការវិវត្តនៃអាជីពទាំង៣នៅកម្ពុជា

សម្រួលអត្ថបទដោយ៖ រដ្ឋ  ស្រីពេជ្រ

តាមរយៈអ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក ង៉ែត ជូ បានចែករំលលែកពីការវិវត្តនៃអាជីពទាំង៣នៅកម្ពុជា មានដូចជា បុគ្គលិក ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគ។

លោកបានលើកឡើងថា កាលពី១០-២០ឆ្នាំមុន បំណងប្រាថ្នាររបស់មាតាបិតា និងយុវជន ចង់អោយយុវជនមានការងារជាបុគ្គលិកអង្គការ ក្រុមហ៊ុន ឬធនាគារ។

ចំណែកឯ ក្នុងកំឡុងពេល៥ឆ្នាំចុងក្រោយនេះ យុវជនមួយចំនួនបានគិតគូរ និងមានចំណង់ចង់ក្លាយជាសហគ្រិន ឬម្ចាស់អាជីវកម្ម។

ដោយឡែក បច្ចុប្បន្ន យុវជនមួយចំនួនចាប់ផ្តើមគិតគូរ និងមានចំណង់ចង់ក្លាយជាអ្នកវិនិយោគដោយប្រើប្រាក់ខែដែលសន្សំបានអោយជួយធ្វើការបង្កើតជាផលចំណេញតាមរយៈការវិនិយោគលើជម្រើសនានាដូចជាភាគហ៊ុន អចលនទ្រព្យ។ល។ ចំណង់នេះទាមទារអោយយុវជនត្រូវខិតខំកសាងសមត្ថភាពអោយបានកាន់តែខ្លាំង។

លោកក៏បានបញ្ជាក់ដែរថា ទោះជាយ៉ាងណាសេដ្ឋកិច្ចមួយមានការរីកចំរើនគឺត្រូវការប្រភេទអាជីពទាំង៣បំពេញអោយគ្នា។ ម្ចាស់អាជីវកម្មត្រូវការដើមទុន និងបុគ្គលិកដើម្បីបំពេញការងារ។ អ្នកវិនិយោគផ្តល់ទុន ជំនាញ និងគំនិតយោបល់ក្នុងការដឹកនាំដល់ម្ចាស់អាជីវកម្ម។ ទាំងអស់គ្នាត្រូវរៀនសូត្រជាប់ជាប្រចាំដើម្បីដើរអោយទាន់ការវិវត្តនៃសេដ្ឋកិច្ច និងមានជំនាញគ្រប់គ្រាន់ក្នុងការបំពេញការងាររៀងៗខ្លួន។

ប្រភព៖ លោកង៉ែតជូ

Related Articles