We TV Cambodia

ការលក់របស់ផ្សារទំនើបអ៊ីអនមានការកើនឡើង ៤០%ក្នុងប្រទេសម៉ាឡេស៊ី

ការលក់របស់ផ្សារទំនើបអ៊ីអនមានការកើនឡើង ៤០%ក្នុងប្រទេសម៉ាឡេស៊ី
ផ្សារទំនើបអ៊ីអនក្នុងប្រទេសម៉ាឡេស៊ី (ប្រភព៖ Google)

ការលក់ទំនិញដោយដឹកជញ្ជូនដល់ផ្ទះត្រូវបានបង្កើតឡើងសម្រាប់ផ្សារទំនើបអ៊ីអន ក្នុងប្រទេសម៉ាឡេស៊ី ដែលអតិថិជនកាន់តែច្រើនជ្រើសរើសការទិញតាមអ៊ីនធឺណេតដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលក្នុងពេលមានជំងឺរាតត្បាត Covid-19 ។

នាយកប្រតិបត្តិក្រុមហ៊ុន AEON Co (M) Bhd លោក Shafie Shamsuddin បាននិយាយថាទោះបីជាអ្នកលក់រាយមិនមានគេហទំព័រលក់ទំនិញក៏ដោយ ប៉ុន្តែពួកគេកំពុងធ្វើការជាមួយអ្នកផ្តល់សេវាដឹកជញ្ជូនដល់គេហដ្ឋានរួមទាំងក្រុមហ៊ុន HappyFresh ដែលជាក្រុមហ៊ុនទិញ និងលក់ទំនិញតាមអនឡាញផងដែរ។ ការលក់ចែកចាយតាមផ្ទះប្រចាំថ្ងៃរបស់យើងបានកើនឡើង៤០% ក្នុងរយៈពេល២ ទៅ ៣ខែចុងក្រោយចាប់តាំងពីការផ្ទុះឡើងនៃ Covid-19 ។

លោក Shafie Shamsuddin ក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងពិធីបើកយុទ្ធនាការ «Raikan 101 hari bersama AEON» នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃព្រហស្បតិ៍ថា ទោះជាយ៉ាងណាការចូលរួមចំណែកនៃការលក់តាមអ៊ីនធឺណេតផ្ដល់ប្រាក់ចំណេញដល់យើង គឺនៅមានតិចតួចនៅឡើយ”។

អ៊ីអន store ក្នុងប្រទេសម៉ាឡេស៊ី (ប្រភព៖ Google)

លោក Shafie Shamsuddin បានបន្ថែមថា អ្នកលក់រាយទាំងអស់បានផ្ដល់ជូនផលិតផលជាច្រើនដែលសំខាន់សម្រាប់ប្រើក្នុងផ្ទះដូចជាគ្រឿងទេស និងរបស់របជាច្រើនដែលចាំបាច់ផ្សេងទៀត ហើយអតថិជនជាច្រើនបានចូលមកទិញគ្រឿងទេស។ មិនតែប៉ុណ្ណោះ នៅដើមខែកុម្ភៈយើងបានឃើញការកើនឡើងនៃការលក់គ្រឿងទេសនៅតាមហាងនៅតំបន់ភាគខាងត្បូងរបស់យើងដោយសារអតិថិជនសិង្ហបុរី»។

ផ្សារទំនើបអ៊ីអនក្នុងប្រទេសម៉ាឡេស៊ី (ប្រភព៖ Google)

ចំពោះយុទ្ធនាការ «Raikan 101 hari bersama AEON» នេះដែរ មានរយៈពេល ៣ខែដែលនឹងត្រូវធ្វើឡើងនៅគ្រប់បណ្ដាផ្សារទំនើប និងហាងលក់រាយទាំងអស់របស់អ៊ីអន។

គូសបញ្ជាក់ផងដែរថា ក្នុងអំឡុងយុទ្ធនាការនេះ អ៊ីអនទទួលបានអ្នកប្រើប្រាស់កាត និងApp សមាជិកអ៊ីអនថ្មីសរុបចំនួនមួយលាននាក់។ បើគិតមកដល់បច្ចុប្បន្ននេះមានអ្នកចុះឈ្មោះកាតសមាជិកអ៊ីអនចំនួន ១,៥លាននាក់ និងអ្នកប្រើប្រាស់App ចំនួន ៦០ម៉ឺននាក់ផងដែរ។

ប្រែសម្រួលដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles