We TV Cambodia

ការលក់ខុនដូនៅកម្ពុជាធ្លាក់ចុះចន្លោះពី30-50% ដោយសារកូវីដ-19

ការលក់ខុនដូនៅកម្ពុជាធ្លាក់ចុះចន្លោះពី30-50% ដោយសារកូវីដ-19

ដោយ៖ពេជ្រ

ភ្នំពេញ៖​ បើយោងតាមអ្នកជំនាញក្នុងវិស័យខុនដូ បានឱ្យដឹងថា រយៈពេលដែលមានការកើតឡើងនៃជំងឺកូវីដ-១៩ តាំងពីដើមរហូតដល់ពេលនេះ ធ្វើឱ្យការទិញ-លក់ខុនដូ មានការធ្លាក់ចុះក្នុងចន្លោះពី៣០ទៅ៥០ភាគរយ។

បើតាមលោកស្រី អាន សុធីតា បានបញ្ជាក់ឱ្យដឹងថា៖​«ជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់មួយចំនួនចំពោះវិស័យខុនដូ តែនៅមានកម្រិតទាបនោះទេ បៀបធៀបនឹងវិស័យផ្សេងៗទៀត»។

លោកស្រីបន្តថា បញ្ហាប្រឈម គឺការធ្លាក់ចុះនៃចំនួនអ្នកទិញខុនដូចន្លោះពី៣០-៥០ភាគរយ ចំពោះគម្រោងដែលបញ្ចប់រួចរាល់ និងគម្រោងដែលកំពុងដាក់លក់ខុសគ្នា ដោយសារតែគម្រោងដែលបញ្ចប់ នៅតែមានការទទួលគាំទ្រពីអតិថិជនក្នុងស្រុក ប៉ុន្ដែគម្រោងដែលកំពុងដាក់លក់កំពុងប្រឈមនឹងការពិបាកលក់ ធ្វើឲ្យការលក់មានការថយចុះ។

លោកស្រីបញ្ជាក់ផងដែរថា ថ្មីៗនេះការដាក់ជួលខុនដូមានការធ្លាក់ចុះ ដោយសារតែមិនមានអតិថិជនបរទេស ដែលភាគច្រើនពួកគេ ត្រឡប់ទៅកាន់ប្រទេសកំណើត ចំណែកឯជនបរទេសផ្សេងទៀត មិនអាចត្រឡប់ពីប្រទេសខ្លួនចូលកម្ពុជា ដោយសារតែជំងឺកូវីដ១៩នេះ ដែលជាហេតុធ្វើឲ្យអត្រាទំនេរនៃខុនដូកើនឡើងខ្ពស់៕

ប្រភព៖ក្នុងស្រុក

Related Articles