We TV Cambodia

ការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនឹងអនុវត្តចាប់ពីថ្ងៃ០១ ឧសភានេះហើយ

ការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនឹងអនុវត្តចាប់ពីថ្ងៃ០១ ឧសភានេះហើយ

ដោយ៖ពេជ្រ

ភ្នំពេញ៖ ច្បាប់ចរាចរណ៍ផ្លូវគោក នឹងចាប់ផ្ដើមរឹតបន្តឹង នៅថ្ងៃ០១ ឧសភា ឆ្នាំ​២០២០​នេះហើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គស្នងការនគរបាលជាតិ ក្នុងថ្ងៃ២៨ មេសា ឆ្នំា ២០២០នេះ។

ក្នុងគោលបំណងបង្កើនការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព អគ្គស្នងការនគរបាលជាតិ នឹងអនុរវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលបានរិតបន្តឹង ក្នុងដើមខែឧសភា​ តែម្ដង។

ក្នុងសេចក្ដីជូនដំណឹង បានបន្ថែមទៀតថា កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នឹងអនុវត្តច្បាប់នេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ តម្លាភាព គ្មានការរើសអើង និងមានសីលធម៍វិជ្ជាជីវៈ ព្រមទាំំងឥរិយាបទ ទន់ភ្លន់ និងមុឺងម៉ាត់។

ជាមួយគ្នានេះដែរ អគ្គស្នងការនគរបាលជាតិ សំណូមពរយ៉ាងទទូច ដល់ពលរដ្ឋទាំងអស់ចូលរួមសហការ និងគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិខ្លួន អ្នកដទៃ ដោយស្មារតីខ្ពស់៕

 

Related Articles