We TV Cambodia

ការព្យាបាលបញ្ហាហឹងត្រចៀកដោយវិធីសាស្រ្តបែបធម្មជាតិ

ការព្យាបាលបញ្ហាហឹងត្រចៀកដោយវិធីសាស្រ្តបែបធម្មជាតិ

យើងគ្រប់គ្នាបានដឹងរួចមកហើយថា សុខភាពជាកត្តាចម្បងបំផុតដែលយើងគួរគម្បីថែររទាំ។ លោកអ្នកប្រហែលជាធ្លាប់ជួបនូវបញ្ហាហឹងត្រចៀកហើយមែនទេ? ជាការពិតណាស់ ការហឹងត្រចៀកខ្លាំង វាស្ទើរតែធ្វើឱ្យអ្នកស្តាប់អ្វីមិនបាន និងមានអារម្មណ៏ថាមួម៉ៅទៀតផង។ ដើម្បីដោះស្រាយបញ្ហានេះ លោកអ្នកអាចសាលល្បងវិធីខាងក្រោមនេះបាន៖

គ្រឿងផ្សំ
– ស្រាក្រហម
– ទឹកផ្កាកូលាប ១​ ស្លាបព្រាកាហ្វេ
– កន្ទក់ស្រូវអាវ័ន ១ ស្លាបព្រាកាហ្វេ
– រុក្ខជាតិ wormwood ម៉ត់ មួយស្លាបព្រាកាហ្វេ

វិធីធ្វើ៖ ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងឆ្នាំងមួយហើយ ស្ងោររយះ ៦នាទី ពេលវាត្រជាក់​ ត្រួវច្រោះយកកាកចេញ។ យកក្រណាត់ស្អាតមួយមកជ្រលក់ក្នុងទឹកនេះ ហើយដាក់វានៅក្រោមត្រចៀកមួយស្របក់ធំ ធ្វើដូចនេះរៀងរាល់ថ្ងៃ មួយសប្តាហ៍ លោកអ្នកនឹងទទួលបានលទ្ធផលជាក់ជាមិនខាន។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles