រឿងស្នេហាមិនមែនជារឿងងាយស្រួលដូចយើងចង់បាន១០០ ភាគរយ នោះទេ បើជ្រើសខុសគឹមានតែសេចក្តីទុក្ខ ច្រើនជាងសេខក្តីសុខ ហើយការរស់នៅម្នាក់ឯងក៏វាមិនមែនជារឿងគួរឱ្យខ្លាចនោះទេ ។ ជាក់ស្តែង មានមនុស្សជាច្រើនណាស់ដែលទទួលបាននូវជោគជ័យ ក្នុងការសិក្សា និង ការងារទោះជាគ្មានស្នេហាក៏ដោយ ។ មនុស្សយើងទោះជារស់នៅគ្មានស្នេហាក៏អាចធ្វើឱ្យខ្លួនឯងសប្បាយចិត្តនិងមានក្តីសុខបានដែរ។
១. ធ្វើដំណើរកម្សាន្តបានដោយរីករាយ
តើអ្នកធ្លាប់គិតទេថាដៃគូស្នេហារបស់អ្នកអាចនឹងមានប្រតិកម្មបែបណា នៅពេលដែលអ្នកធ្វើដំណើរកម្សាន្តទៅកន្លែងឆ្ងាយហើយចំណាយពេលជាច្រើនថ្ងៃដោយមិនយកពួកគេទៅជាមួយ? ច្បាស់ណាស់ពួកគេប្រាកដជាមិនសប្បាយចិត្ត ។ ដូច្នេះហើយដំណើរកម្សាន្តរបស់យើង គឺពិតជាមិនមានភាពសប្បាយរីករាយនោះទេ។ ដូច្នេះបើយើងទៅណាមកណាតែឯងស្រួលចិត្តជាង។
២. លេងសើចជាមួយអ្នកណាក៏បាន
ជាការពិតណាស់យើងតែងតែលេងសើចជាមួយមិត្តភក្តិដើម្បីបង្កើតនូវភាពសប្បាយហើយ ទោះជាស្និទ្ធស្នាលខ្លាំងក៏ដោយ ក៏យើងមិនខ្លាចអ្នកណាខឹងឬអន់ចិត្តអីដែរ។ ផ្ទុយទៅវិញចំពោះអ្នកមានដៃគូស្នេហាគឺពួកគេមិនសូវហ៊ានលេងឬសិ្នទ្ធស្នាលជាមួយមិត្តភក្តិនោះទេ ដោយខ្លាចដៃគូស្នេហារបស់ខ្លួនប្រចណ្ឌ ខឹង ឬមិនសប្បាយចិត្ត។
៥. គេងដោយគ្មានការរំខាន
អ្នកគិតទេថាត្រូវចំណាយពេលប៉ុន្មាននាទី ប៉ុន្មានម៉ោងក្នុងមួយយប់ៗដើម្បីនិយាយទូរសព្ទ័ឬលេងឆាតជាមួយដៃគូអ្នកហើយបើសិនជាដៃគូអ្នកចេញក្រៅនោះ ច្បាស់ណាស់ថាអ្នកត្រូវគេងចាំថាពេលណាដៃគូអ្នកមកដល់ផ្ទះវិញ។ តែចំពោះអ្នក Single វិញ យើងអាចគេងដោយភាពសុខសាន្ត និងមិនចាំបាច់ខ្វល់ឬត្រូវចំណាយពេលឱ្យដៃគូ។
៧. មានពេលវេលាសម្រាប់ជួបជុំមិត្តជិតសិ្នទ្ធ
ពេលវេលាកាន់តែទៅមុខ ហើយមនុស្សម្នាក់ៗក៏មិនសូវជាមានពេលគ្រប់គ្រាន់សម្រាប់មិត្តភក្តិ ពេលខ្លះសឹងតែអត់ទៅទៀត។ មិត្តភកិ្តក៏ជាចំណែកដ៏សំខាន់មួយនៅក្នុងជីវិតយើងដែរ ព្រោះថាគ្រប់ពេលយើងមានទុក្ខគឺមានមិត្តចាំនៅក្បែរយើងរហូត។ប្រសិនបើយើងមានដៃគូ ច្បាស់ណាស់យើងនិងចំណាយពេលដែលឆ្លៀតពីការងារឬការសិក្សាទៅឱ្យដៃគូនោះទាំងអស់។ ដូច្នេះហើយការនៅSingle គឺជម្រើសមួយដ៏ល្អសម្រាប់អ្នក។
៩. ធ្វើអ្វីឆ្កួតៗតាមចិត្តដែលអ្នកចង់ធ្វើ
មនុស្សដែលSingleភាគច្រើនពួកគេមិនសូវខ្វល់ពីការស្លៀកពាក់ប្រេនៗនិងការតុបតែងខ្លួនខ្លាំងនោះទេ ព្រោះពួកមិនសូវជាខ្វល់ជាមួយនឹងភ្នែកអ្នកជុំវិញខ្លួនប៉ុន្មានទេ។ ពួកគេចូលចិត្តធ្វើអ្វីដែលគិតថាពួកគេនឹងមានសេចក្តីសុខ ហើយអ្វីដែលអាចធ្វើឱ្យពួកគេសប្បាយចិត្តខ្លាំងនោះគឺការញុំាំ។
អត្ថបទដោយ ពិសី
