អ្នកជំនាញមួយរូបបានលើកឡើងថា នៅពេលមិនប្រើប្រាស់ខ្សែម៉ាសដីនៅតាម សំណង់ លំនៅឋាន អគារ គឺជាការធ្វេសប្រហែសលើ ជួយការពារពី បញ្ហាឆ្លងចរន្តអគី្គសនី ផ្ទុះចរន្ត និងការពារពីរន្ទះ។
លោក គង់ សាវនប្រធានគ្រប់គ្រងគម្រោង Bee Trust Engineeringបានថ្លែងថា ការបំពាក់ខ្សែរម៉ាស គឺជាប្រព័ន្ធដី Earth System គឺវាមានតួនាទីពីការទប់ស្កាត់ការឆក់ខ្សែរភ្លើង។តួយ៉ាង ការឆក់មកពីតាមលំនៅឋាន អគារមិនមានប្រព័ន្ធដី។
លោក សាវ៉ន មានប្រសាសន៍ថា៖« ខ្សែម៉ាសដីគឺប្រព័ន្ធដែលគេធ្វើឡើងដើម្បីបង្កប់ក្នុងដី និងតាមអគារ លំនៅឋានទាំងអស់ មិនថាអគារស្នាក់ និងអគារពណិជ្ជកម្មទេគឺការពារឆក់ពីខ្សែភ្លើងដោយមិនដឹងមូលហេតុ។ »
លោកបន្តថា៖«ខ្សែម៉ាសដី មានតែបង្គោលទែរ និងខ្សែអគ្គីសនីតែប៉ុណ្ណោះ ដោយខ្សែអគ្គីសនី ប្រភេទអ្វីប្រើប្រាស់បានដូចគ្នា ជាពិសេសគេយកខ្សែរពណ៍លឿងលាយខៀវ។ចំពោះការប្រើប្រាស់ទៅលើម៉ាសដីវិញគឺ ត្រូវបំពាក់ពីព្រី ភ្លើង ទៅកាន់ទូរភ្លើង និងរត់មកចូលក្នុងដី ដែលភ្ជាប់ជាមួយបង្គោលទែរ។ក្នុងលក្ខណះវិសេសឧបករណ៍ទែរ គឺអាចការពារពីគ្រោះមហន្តរាយ ដោយសាររន្ទះបាញ់ និងការឆក់ជាដើម។»
ជាថ្មីម្តងទៀតលោក សាវ៉ន ប្រធានគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុនBee Trust Engineeringបានបញ្ជាក់ថា៖ជុំវិញបញ្ហាថាបុរសមិនមានកូនបាននោះ វាមិនដូច្នេះមួយភាគរយនោះទេ នៅពេលមិនបំពាក់ខ្សែម៉ាសក្នុងដីនោះ ដោយករណីនេះវា តែងតែប៉ះពាល់តែមិនឈានដល់ថ្នាក់នេះទេ។
ទន្ទឹមនឹងនេះ ការប្រើប្រាស់ខ្សែម៉ាសដី មានសារះសំខាន់នៅពេលដែលកំលាំងអគ្គីសនីនៅសល់ថាមពលពីឧបករណ៍ប្រើប្រាស់ និងកាត់បន្ថយពីរន្ទះដោយសារប្រព័ន្ធមួយនេះគឺត្រូវបានតភ្ជាប់ជាមួយនិងប្រព័ន្ធការពាររន្ទះស្រាប់។ដោយការប្រើប្រាស់ម៉ាសក្រោមដីគឹមានអត្ថប្រយោជន៍ពីការឆក់ ផ្ទុះ និងឺការបាញ់ពីរន្ទះ មកឧបករណ៍ទាំងអស់ដូចជា អំពូលភ្លើយ ចង្ក្រាន្តបាយ ទូរទស្សន៍ ម៉ាស៊ីនត្រជាក ឆ្នាំងអ៊ុត និងប្រព័ន្ធទូរទស្សន៍ជាដើម។
សូមជម្រាបថា ខ្សែម៉ាសដីត្រូវបានអ្នកជំនាញថា អាចប្រើប្រាស់យូរអង្វែង ដែលមានអាយុកាលដូចខ្សែរភ្លើងដូច្នេះចឹង។ មុនពេលលការដ្ឋានសាងសង់យើងត្រូវធ្វើតេស្តសិនដើម្បីពិនិត្យពីគុណភាព ដោយការប្រើប្រាស់ខ្សែរម៉ាសដីនេះអាចប្រើប្រាស់បានត្រឹមតែក្រោម៥០អ៊ូម តែប៉ុណ្ណោះ ហើយប្រមាណ៩០ភាគរយហើយដែលបានប្រើប្រាស់ខ្សែម៉ាសដីនេះ៕
