ឯកឧត្តម ម៉ុង រិទ្ធី បានបង្ហោះសារភ្ជាប់ជាមួយនិងរូបភាពគួរឱ្យចាប់អារម្មណ៏មួយ ខណះដែលលោកបានទៅចូលរួមពិធីមង្គលការមួយនៅឯស្រុកព្រៃនប់ ដោយកូនកម្លោះ អាយុ៦៦ឆ្នាំ ពោះម៉ាយកូន៩ និងកូនក្រមុំអាយុ៥១ឆ្នាំ មេម៉ាយកូន៥ ដោយមានចៅរៀងៗខ្លួន។ ចង់ជ្រាបថាគូរស្នេហ័មួយគូរនេះ ជំពប់ស្នេហ៏គ្នាតាមរបៀបណាសូមអានសារ និងការរៀបរាប់ របស់ឯកឧត្តម ម៉ុង រិទ្ធី ខាងក្រោម៖
«វេលាម៉ោង០៤រសៀល ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ មកចូលរួមក្នុងពិធីមង្គលការកូនកំលោះឈ្មោះ ឡុច សុផល អាយុ៦៦ឆ្នាំ មានកូន០៩នាក់ និងចៅ០៥នាក់ មុខងារជាប្រធានភូមិក្មេងវត្ត(ហៅតាពៅ) ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ចំការដូងប្រេង) ប្រពន្ធមុនស្លាប់ចោលគាត់ដោយសារជំងឺ រៀបការជាមួយកូនក្រមុំឈ្មោះប្រាជ្ញ យឿន អាយុ៥១ឆ្នាំ មានកូន០៥នាក់ និងចៅ០៥នាក់ ប្តីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំណែកតាផលបានចាប់ចិត្តស្រឡាញ់យាយយឿន តាំងពីថ្ងៃចូលរួមបុណ្យបូជាសពប្តីយាយយឿនមកម្លេះ បើតាមការឲ្យដឹងពីកូនកំលោះ និងកូនក្រមុំថា និងខិតខំប្រឹងប្រែងយកកូនអោយបាន០២នាក់ទៀតបង្គ្រប់១៦នាក់ ខ្លាចក្រែងខ្ញុំមិនជឿគាត់បានថើបគ្នាទុកជាភស្តុតាង ខ្ញុំបានចងដៃពួកគាត់និងសូមជូនពរឲ្យចេះថែរក្សាគ្នារហូតដល់ចាស់ព្រឹទ្ធចាស់ព្រេង សូមបញ្ជាក់ថាមានភ្ញៀវមកចូលមិនដល់៥០នាក់ទេ។
អត្ថបទដោយ៖ ពិសី
