We TV Cambodia

ការផ្គត់ផ្គង់ ខុនដូរ ក្នុងត្រីមាសទី១ឆ្នាំ២០២០ មានការកើនឡើង តែតម្លៃត្រូវធ្លាក់ចុះ

ការផ្គត់ផ្គង់ ខុនដូរ ក្នុងត្រីមាសទី១ឆ្នាំ២០២០ មានការកើនឡើង តែតម្លៃត្រូវធ្លាក់ចុះ
រូបភាពឯកសារ

រយៈពេលដើមឆ្នាំ ២០២០ ក្នុងត្រីមាសទី១ គឺជាពេលដែលពិភពលោក កំពុងស្ថិតនៅក្នុងស្ថានភាពភ័យខ្លាច នៃការរាតត្បាត​មេរោគ កូវីដ១៩ ដោយឡែកសម្រាប់ប្រទេសកម្ពុជា ក៏កំពុងតែមមាញឹក ខ្លាំងណាស់ដែរ ដែលនេះជាហេតុធ្វើឲ្យវិស័យ សេដ្ឋកិច្ចមានការធ្លាក់ចុះយ៉ាងគំហុក ជាពិសេសការបាត់បង់អ្នកវិនិយោគ ក្រៅស្រុកតែម្ដង។

បើទោះបីជាវស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ទទួលរងផលប៉ះពាល់ក៏ដោយក្ដី ប៉ុន្ដែសម្រាប់គម្រោងនៃការផ្គត់ផ្គង់ខុនដូក្នុងត្រីមាសទី១ មានការកើនឡើង ១៥,៨% បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នានៃឆ្នាំ ២០១៩ ។ មូលហេតុនៃការកើនឡើងនេះគឺដោយសារតែមាន គម្រោងចំនួន៥ ឬស្មើនឹង ២,៨៤៣ យូនីត បានបញ្ចប់ការសាងសង់ក្នុងដើមឆ្នាំនេះដែរ។ គម្រោងដែលទើបតែបញ្ចប់ទាំងនោះ គឺមាន៥៣.៥% គឺជាប្រភេទខុនដូតម្លៃថ្លៃ ៣៥,៧% ជាប្រភេទខុនដូតម្លៃមធ្យម និង ១០,៨% ជាប្រភេទខុនដូតម្លៃសមរម្យ។ គម្រោងទាំងនេះបានជំរុញឲ្យការផ្គត់ផ្គង់សរុបក្នុងទីផ្សារកើនឡើងដល់ ២០៨៥១ យូនីត ខណៈដែលខណ្ឌដូនពេញ គឺទទួលបានចំណែកធំជាងគេនៃការផ្គត់ផ្គង់គឺស្មើនឹង ៤៣.៥%។ ជាមួយគ្នានេះដែរ ក្នុងត្រីមាសទី១ ក៏មានគម្រោងប្រកាសបើកលក់ថ្មីចំនួន ៨ គម្រោងផងដែរ ដែលនឹងបន្ថែម ការផ្គត់ផ្គង់ចំនួយ ៤៥២១ យូនីត ទៀតទៅក្នុងទីផ្សារនាពេលអនាគត។

គួរបន្ថែមផងដែរថា ក្នុងត្រីមាសទី១ តម្លៃលក់ខុនដូប្រភេទតម្លៃថ្លៃបានធ្លាក់ចុះ ១,៤% ហើយ តម្លៃលក់ខុនដូប្រភេទ មធ្យមបានធ្លាក់ចុះ ០,៥%។ ប៉ុន្ដែចំនុចគួជាទីភ្ញាក់ផ្អើលា​នៃ តម្លៃលក់ខុនដូប្រភេទតម្លៃសមរម្យបែជាកើនឡើងចំនួន 0,៣% ឬស្មើនឹង ១៥៤៩ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ទន្ទឹមនឹងនេះដែរ តម្លៃជួល ក៏ធ្លាក់ចុះតិចតួច ពោលគឺប្រមាណ ០,៤% សម្រាប់ខុនដូប្រភេទតម្លៃថ្លៃ និង ០,៦% សម្រាប់ខុនដូប្រភេទតម្លៃមធ្យម ឬស្មើនឹង ១៤,២ ដុល្លារ / ម៉ែត្រការ៉េសម្រាប់ខុនដូប្រភេទតម្លៃថ្លៃ និង ១១,៨ ដុល្លារ / ម៉ែត្រការ៉េសម្រាប់ខុនដូប្រភេទតម្លៃមធ្យម ។

គូសបញ្ជាក់ផងដែរថា ការថយចុះភ្ញៀវបរទេស (អ្នកវិនិយោគទុនចិន) បានមានចំនួនស្ទើតែ៧០% ក្នុងកំលុងពេលមានការផ្ទុះមេរោគ កូវីដ១៩ ប៉ុន្ដែសម្រាប់គម្រោងសាងសង់ផ្សេងៗ​ នៅតែអាចបន្ដការសាងសង់ ជាបន្ដបន្ទាប់ ភាគរយត្រឹមតែ ២០%ប៉ុណ្ណោះដែលផ្អាក។ ហើយគម្រោងខ្លះទៀត ក៏ត្រូវបានបញ្ចប់ស្របគ្នាក្នុងកំលុង ត្រីមាសទី១ផងដែរ។

ដោយ៖ Stince

ប្រភព៖ ក្នុងស្រុក

Related Articles