We TV Cambodia

ការប្រលងបាកឌុបឆ្នាំនេះ ក្រសួងនឹងផ្ដល់និទ្ទេសដល់បេក្ខជនដូចការប្រលងរាល់ឆ្នាំដែរ

ការប្រលងបាកឌុបឆ្នាំនេះ ក្រសួងនឹងផ្ដល់និទ្ទេសដល់បេក្ខជនដូចការប្រលងរាល់ឆ្នាំដែរ

ការប្រលងបាក់ឌុបក្នុងឆ្នាំ២០២០ នេះ ​ក្រសួងអប់រំ​នឹងផ្តល់និន្ទេសជូនបេក្ខជនប្រឡង ដូចជាការប្រឡងឆ្នាំមុនៗដែរ ដោយមិនមានចំណុចណាមួយប្រែប្រួលក្រោមហេតុផលកូវីដ១៩ នោះឡើយ។

សិស្សចេញពីមណ្ឌលប្រលងបាក់ឌុប

ឯកឧត្ដម រស់ សុវាចា អ្នកនាំបាក្យក្រសួងអប់រំ បានឱ្យដឹងថា ការប្រឡងបាក់ឌុបឆ្នាំ២០២០ នេះ នឹងមាននិទ្ទេស A, B, C, D, E ដូចឆ្នាំមុនដែរ។ ប៉ុន្ដែ​ដើម្បី​រក្សាគុណភាពនៃការប្រឡង ក្រសួងអប់រំ យុវជន និងកីឡាបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ជាមួយនឹងការអនុវត្តវិធានការសុវត្ថិ ភាពសុខភាព។

ឯកឧត្តម បានបន្ថែមថា ចំនួនសិស្សដែលចូលរួមប្រលងបាក់ឌុបក្នុងឆ្នាំ២០២០នេះ មានចំនួនសរុប ១២១,២០១នាក់ ក្នុងនោះស្រី ៦៣,៩៣៧នាក់។ ចំពោះបេក្ខជនប្រលងថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤០,៧៦៥ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៨០,៤៣៦នាក់។

សិស្សចេញពីមណ្ឌលប្រលងបាក់ឌុប

សូមជម្រាបថា ក្រសួងអប់រំបានអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ចូលរៀនឡើងវិញកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ ក្រោយផ្អាកអស់រយៈពេលជិត ៦ខែ ហើយក្រសួងក៏បានប្រកាសពីថ្ងៃប្រលងបាក់ឌុបរួចហើយដែរ គឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ពោលគឺសល់រយៈពេលប្រមាណតែជាង ២ខែទៀតប៉ុណ្ណោះ។

អត្ថបទដោយ៖ Nevin

Related Articles